​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​ស្រស់ត្រកាល មាន​ពណ៌​បៃតង ខៀវស្រងាត់ ភ្នំ​សន្ទុក​

, , Leave a comment

​ខេត្តកំពង់ធំ ៖ ភ្នំ​សន្ទុក ជា​តំបន់​ទេសចរណ៍​មួយ ធម្មជាតិ និង វប្បធម៌ មួយ​ដ៏​ស្រស់ត្រកាល ស្ថិតនៅ​ក្នុងភូមិ​កកោះ ឃុំ​កកោះ   ស្រុក​សន្ទុក  ខេត្តកំពង់ធំ  មាន​ចំងាយ  ១៧​គីឡូម៉ែត្រ  ពី​ទី​រួម​ខេត្ត តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦​។​

 

​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ និង ថ្ងៃ​ឈប់សំរាក​នានា   ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​និង ប្រជាពលរដ្ឋ   រស់នៅក្នុង​តំបន់   តែងតែ​នាំគ្នា    ទៅ​ដើរ​កំសាន្ត​នៅ​ទីនោះ​។ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ភ្នំ​សន្ទុក យើង​ត្រូវ​ធ្វើដំណើរ​ចុះ ពី​ថ្នល់ជាតិ តាម​ក្លោងទ្វា​រហូតដល់ ជើងភ្នំ​ដោយមាន​ទេសភាព​ស្រស់បំព្រង អម​តាម​ដងផ្លូវ ។​

 

​ភ្នំ​សន្ទុក  មាន​កាំជណ្តើរ​សរុប ៨០៩ មាន​បង្កាន់ដៃ  អម​តាមផ្លូវ   ពេល​ឡើងដល់​កំពូលភ្នំ​យើង  នឹង​ជួប​ព្រះវិហារ​១  នៅជាប់​មាត់​កាំជណ្តើរ អាស្រម​អ្នកតា ថ្មអណ្តែត ដែល​អាច​មើលឃើញ   ទេសភាព​យ៉ាង​ស្អាត​នៅ​ជុំវិញ  ពីលើ​កំពូលភ្នំ មាន  វាលស្រែ និង  ព្រៃឈើ​ពណ៌​បៃតង លំនៅស្ថាន​ប្រជាជន ទឹកទន្លេ ស្ទឹង បឹង បួរ ផ្ទៃមេឃ​ខៀវស្រងាត់  រួមជាមួយ​ខ្យល់អាកាស ដ៏​ត្រជាក់​បរិសុទ្ធ​ពី​ធម្មជាតិ​៕

 

​សូម​ទស្សនា រូបភាព ខាងក្រោម​!!!​

images images (1)    

 

Leave a Reply

(*) Required, Your email will not be published