ភាព​ស្និទ​ស្នាល លូក​ស្ទាប ឱបរឹត​គ្នា ក្នុង​ធ្លា​ទីសាធារណៈ ក្រោម​ឈ្នាន់​តណ្ហា ទទួលបាន​ត្រឹម​ការរិះគន់​យ៉ាង​ចាស់ដៃ​

, , Leave a comment

​ប្រទេស​ចិន ៖ ដោយ​ភាព​ងប់​ង​ល់​នឹង​តណ្ហា បានធ្វើ​ឲ្យ​សង្សា​មួយគូ​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ទីវាល​សាធារណៈ​ក្នុង​ខេត្ត Xiamen ដែលជា​ខេត្ត​មួយ​ដែល​សំបូរ​សួនច្បារ សម្រាប់​យុវវ័យ​អង្គុយ​សាសង​គ្នា​លេង ។ នេះ​បើ​យោងតាម​គេហទំព័រ​ប្រមាញ់​រូប​ប្លែកៗ​របស់​ប្រទេស​ចិន​មួយ​ឈ្មោះ ជី​គូ​អារ ដែល​បាន​ចុះផ្សាយ​កាលពី​កន្លងមកនេះ ។

 

​អំពើ​ប្រព្រឹត្ត​ក្រោម​អំណាច​នៃ​ការ​សណ្តំ​គ្រប​បាំង​ដោយ​ភាព​តណ្ហា បានធ្វើ​ឲ្យ​យុវវ័យ​មួយគូ​ប្រព្រឹត្ត​ទង្វើរ​មិន​គប្បី ឱបថើប លូក​ស្ទាប​គ្នា គ្មាន​ការ​ខ្មាស់អៀន​ថែមទៀត​ផង​។ រូបថត​ទាំងនោះ​ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​ប្រព័ន្ធ​អន​ឡាញ​ដែល​មើលទៅ​ហាក់ដូចជា​គ្មាន ចាប់អារម្មណ៍​នឹង​ភ្នែក​អ្នកដទៃ​ជុំវិញខ្លួន​ឡើយ​ហើយក៏​ត្រូវបាន​គេ រិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើរ​របស់​ពួកគេ​។​

 

​ទោះជា​យ៉ាងណាក្តី​ទង្វើរ​របស់​ពួក​យុវវ័យ ដែល​ងុប​ង​ល់​នឹង​ល្បែង​ស្នេហា ភ្លេច​ការសិក្សារ​ទាំងអស់​នេះ បាន​ធ្វើឱយប៉ះពាល់​យ៉ាងខ្លាំង ដល់​សង្គម និង​ភ្ញៀវ​ទេសចរណ៍ ហើយ​វា​ក៏​ជា​កង្វល់​មួយ​របស់​អាជ្ញាធរ​ក្នុង​តំបន់​។ ប្រជាជន​ជាច្រើន​មានការ​សំណូមពរ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​រាល់​ទ​ង្វើ​រដែ​ល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ របស់​ប្រជាជន​ចិន​ទាំងមូល ក៏ដូចជា​ធ្វើ​ឲ្យ​ធ្លាក់ចុះ​នូវ​តម្លៃ​វប្បធម៌​ផងដែរ​៕

22-1-2014 (3) 22-1-2014 (4) 22-1-2014 (5) 22-1-2014 22-1-2014 (1) 22-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published