រយៈ​ពេល៦០ឆ្នាំនៃ​ភាព​កខ្វក់ ស្មោកគ្រោករបស់​​លោក អា​ម៉ូ ហា​ជី (Amou Haji )​ ល្បីរន្ទឺ​ពេញ​ប្រទេស​(វិដេអូ)

, , Leave a comment

ប្រទេស​អ៊ីរ៉ង់ ៖ ​ភាព​ស្មោគ​គ្រោក​ កខ្វក់​ ​បាន​ធ្វើ​ឲ្យ​បុរស​​​សាង​ភាព​ល្បី​រន្ទឺ​ស្ទើរ​ពេញ​​​ប្រទេស​​ ជាមួយ​ភាពមិន​ងូតទឹក​សម្អាតខ្លួន​អស់យៈ​ពេល​៦០​ឆ្នាំ ហើយ​អ្វី​ដែល​កាន់តែ​ចម្លែក​នោះ បុរស​ដ៏​ចំណាស់​រូបនេះ ​តែងតែ​ជក់បារី​ដែល​ធ្វើ​អំពី​លាមក​សត្វ និង​ដេក​ក្នុង​រូងដី ។​ នេះ​បើយោង​តាម​គេហទំព័រ​សង្គម​កម្សាន្ត​សិល្បៈរបស់​ប្រទេស​អង់​គ្លេស​មួយ​ឈ្មោះ ម៉ែល​អន​ឡាញ ​ដែលបាន​ចុះផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ​ ។

​លោក អា​ម៉ូ ហា​ជី (Amou Haji )​ ដែល​ឥឡូវនេះ​មាន​អាយុ​៨០​ឆ្នាំ​រូប​នេះ បានជ្រើសរើស​ការរស់នៅ​បែបនេះបន្ទាប់ពី​មាន​ហេតុផល​​ផ្ទាល់​ខ្លួន​តាំងពី​នៅ​ក្មេង​ជំទង់​មក​ម្លេះ ​។

 

គាត់​ចូល​ចិត្ត​ជក់​ខ្សៀ​ដ៏​ធំ​ដែល​ដាក់​លាមក​សត្វ​ធ្វើ​ជា​ថ្នាំជក់ និង​ចូល​ចិត្ត​រស់​ដាច់​ឆ្ងាយ​ពី​គេឯង​បន្តិច​គឺ​រស់នៅ​តែ​ឯងៗ ហើយ​​នៅពេល​យប់ គាត់​ដេក​ក្នុង​រូង​ក្នុង​ដី​ជា​ទី​ដែល​មើលទៅ​ដូច​ជា​វាល​កប់ខ្មោច នៅ​ភូមិ Dejgah ក្នុង​ខេត្ត​Fars ភាគខាងត្បូង ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ។

 

លោកមិន​បាន​ងូតទឹក​អស់យៈ​ពេល​៦០​ឆ្នាំ ពីព្រោះ​គាត់​មាន​អារម្មណ៍​ថា​ នៅពេលដែល​ខ្លួនប្រាណ​របស់​ស្អាត​គ្មាន​ ប្រឡាក់​​អ្វី​នោះ នឹង​ធ្វើឲ្យ​គាត់​មាន​ជំងឺ ហើយ អាហារ​ដ៏​និយម​ចូលចិត្ត​របស់គាត់​នោះ​គឺ​សាច់សត្វ​កាំប្រមា​ដែល​ស្អុយ​ ៕

17-1-2014 (1) 17-1-2014 (2) 17-1-2014 (3) 17-1-2014 (4)

 

Leave a Reply

(*) Required, Your email will not be published