សហអាមេរិក ៖ ប្រភពពីទីភ្នាក់ងារ AP បានរាយការណ៍មកថា ស្រី្តជាម្តាយម្នាក់ Carmen Ramirez អាយុ២៧ឆ្នាំ ត្រូវតុលាការ នៅរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋ បន្ទាប់ពីគាត់បានបង្អត់អាហារកូនស្រីរបស់ខ្លួនដែលមានទើបតែ៣ឆ្នាំរហូតដល់ស្លាប់។
ក្មេងស្រីដែលបានស្លាប់មានឈ្មោះថា Nathlayz Rivera អាយុ ៣ឆ្នាំត្រូវបានគេឃើញដេកសន្លប់នៅក្នុងផ្ទះ តែម្នាក់ឯងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយមកក៏បានដាច់ខ្យល់ស្លាប់តែម្តង។ បុរសដែលជាឪពុកឈ្មោះ Carlos Rivera អាយុ៣០ឆ្នាំ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងការមិនទទួលខុសត្រូវលើកូនស្រី ។
ក្មេងស្រីរងគ្រោះមានទម្ងន់ត្រឹមតែ៥គីឡូក្រាមតែប៉ុណ្ណោះ នៅពេលដែលនាងស្លាប់ ដែលទម្ងន់នេះតិចជាង ពាក់កណ្តាលនៃទម្ងន់ក្មេងធម្មតា ដែលមានអាយុចន្លោះ៣ឆ្នាំ ។ បច្ចុប្បន្នឪពុកម្តាយចិត្តតិរច្ឆានទាំងពីរត្រូវបានតុលាការ ចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម និងពីបទរំលោភលើសិទ្ធិកុមារ ហើយតុលាការកំពុងរៀបចំសំណុំរឿង ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕