ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច ទៅលើ​ស្ត្រី​បម្រើសេវា​ផ្លូវ បានទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​

, , Leave a comment

​ប្រទេស​ប៉េ​រូ ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ប៉េ​រូ​មួយ​ឈ្មោះ ផាត​រ៉ា​ស់ បាន​ឲ្យ​ដឹងថា ក្រុម​សមត្ថកិច្ច​បាន​បង្ក្រាប​ក្លឹប​រាត្រី​១​ឈ្មោះ Alondra ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ប៉េ​រូដែល​បង្កប់​បម្រើសេវា​ផ្លូវភេទ បង្កើតជា​ភាពចលាចល​មួយ ។ ពួកគេ​បើក​ប្រតិបត្តិការ​របៀបនេះ គឺ​ដើម្បី​បំបាត់ចោល​ពេស្យាចារ និង​បទល្មើស​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា សកម្មភាព​នៃ​ការបង្ក្រាប​នេះ ត្រូវបាន​មនុស្ស​ជាច្រើន​រិះគន់ថា ពួកគេ​មិនគួរណា​ប្រើ​អំពើហិង្សា​បែបនេះ​នោះទេ​ជាពិសេស​មកលើ​នារី​ភេទ ។​

 

​វីដេអូ​ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ វិមជ្ឈការ នៃ​ទីក្រុង Cajamarca និង​ត្រូវបាន​ចែកចាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នេះ បានបង្ហាញ​ឲ្យ​ឃើញ​សមាជិក​ក្រៅផ្លូវការ​១​ក្រុម ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​គ្រប​ក្បាល និង​ខ្លះ​ពាក់​ម៉ា​សមុខ បាននាំគ្នា​ឆ្មក់​ចូល​ក្លឹង​រាត្រី​១​មាន​ឈ្មោះថា Alondra Nightclub ។ ស្ត្រី​ប្រមាណ​ជា ៥០ នាក់ ដែល​ត្រូវបាន​ជឿថា គឺជា​អ្នកបម្រើ​ការងារ​នៅក្នុង​ក្លឹប​នេះ បាន​រត់ចេញ​ក្នុង​អគារ​យ៉ាង​ប្រសាច ដែល​អ្នកខ្លះ​ត្រូវ​រង​ការ​វាយ​នឹង​រំពាត់​យ៉ាង​ចាស់ដៃ​គួរ​ឲ្យ​អាសូរ ។​

 

​រដ្ឋអំណាច​ប៉េ​រូ​គួរ​ចាត់ការ​ទៅលើ​ក្រុម​បង្ក្រាប​ខាងលើនេះ និង​ងាក​មក​ចាប់យក​ចំណាត់ការ​នៃ​ការបង្ក្រាប​អហិង្សា របស់​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ៕

13-1-2014

 

Leave a Reply

(*) Required, Your email will not be published