ប្រទេសប៉ាគីស្ថាន ៖ ពិធីការីទូរទស្សន៍អាយុ ១៨ឆ្នាំម្នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានជនល្មើសម្នាក់ ជះទឹកអាស៊ីតលើផ្ទៃមុខរបស់នាងនៅពេលដែលនាងកំពុងដេកលក់នៅក្នុងផ្ទះ។
បងប្រុសរបស់នារីរងគ្រោះបានឲ្យដឹងថា នាង Bushra Waiz ដែលជាជនរងគ្រោះមានអាយុ ១៨ឆ្នាំ ត្រូវបានគេជះទឹកអាស៊ីតដាក់ផ្ទៃមុខនៅវេលាម៉ោង ៣ ព្រឹកថ្ងៃអាទិត្យនៅក្នុងទីក្រុង Nowshera ខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន។
បងប្រុសរបស់នារីរងគ្រោះបានប្រាប់ទៅកាន់សារព័ត៌មាន CNN ថា ប្អូនស្រីរបស់គាត់រងរបួសដោយទឹកអាស៊ីត ធ្វើឲ្យឆេះខ្លោចត្រង់ផ្ទៃមុខ ជើងខាងស្តាំ ដៃព្រមទាំងភ្នែកទៀតផង។
សូមបញ្ជាក់ផងដែរថា នាង Bushra Waiz ដែលទស្សនិកជនស្គាល់ថាឈ្មោះ Shazia Aziz គឺជាពិធីការនីទូរទស្សន៍ និងជាតារាចម្រៀងផងដែរ៕