រាជធានីភ្នំពេញ ៖ ជនល្មោភកាម២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ ធ្វើការចាប់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំរហូតដល់បានសម្រេចគ្រប់ៗគ្នា ។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជួន ភា (ហៅអាឌុប)ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតមានឈ្មោះ អ៊ីត ថនបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួននោះមានឈ្មោះ សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅមនពិតប្រាកដ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ជនល្មោភកាមទាំង៣នាក់បានល្បួងក្មេងស្រីដែលលេងនៅមុខផ្ទះ ឲ្យចូលទៅក្នុងខ្ទមក្បែរនោះហើយ ក៏នាំគ្នាចាប់រំលោភក្មេងស្រីរូបនោះម្ដងម្នាក់ៗ រហូតបានសម្រេចគ្រប់ៗគ្នា ។ បន្ទាប់ពីធ្វើសកម្មភាពរួចរៀងៗខ្លួនហើយក៏នាំក្មេងស្រីរងគ្រោះវិលត្រឡប់ទៅផ្ទះវិញ ។ ដោយហេតុតែឈឺត្រង់ប្រដាប់ភេទ ហើយក្មេងស្រីរូបនោះចេះតែបើកខោមើលប្រដាប់ភេទធ្វើឲ្យម្ដាយក្មេងស្រីរងគ្រោះមានការសង្ស័យក៏ហៅកូនមកមើលហើយឃើញមានឈាមនៅត្រង់ប្រដាប់ភេទក៏បាននាំកូនយកទៅមន្ទីពេទ្យសម្ពពក្រុងដោយមានអាការៈធ្ងន់ធ្ងរពេកទើបបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាបន្ទាប់ពីម្ដាយក្មេងស្រីបានលួមលោមសួរដឹងថា កូនស្រីរបស់គាត់ត្រូវបានជនល្មោភកាមក្នុងភូមិចាប់រំលោភ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង កសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕