របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ត្រូវ​រថយន្ត​ប្រហារ ពេល​ម្ចាស់​ស្រវឹង​បើក​បុក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ត្រូវបាន​រថយន្ត​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​រថយន្ត​ក្រ​ឡា​ប់​ផ្ងារជើង​ច្រ​ង៉ាង ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រ​ឡុ​ក​​ស៊ីម៉ង តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​រ៉េ​ហ្វ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2644 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង បាន​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេ​ញ​ទំ​ហឹ​ង​​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ច្រ​ង៉ាង ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់​។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​យកទៅ​រក្សាទុក​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ​៕

12-4-2014 (1) 12-4-2014 (2) 12-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published