រាជធានីភ្នំពេញ ៖ រថយន្តកាមម៉ារីឆ្លាមមួយគ្រឿងពណ៌ខ្មៅបានបោះពួយលឿនខណៈមកដល់ចំណុចស្ដុបទេពផន រថយន្តបានជ្រុលចង្កូតទៅខាងឆ្វេងដៃ បុករះម៉ូតូ២គ្រឿងបណ្ដាលឲ្យរងការខូចខាត ហើយព្យាយាមបើករត់តែត្រូវឃាត់ជាប់នៅចំណុចមុខមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក ។ ហេតុកា រណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចស្តុបទេពផន ស្ថិតនៅក្នុងសង្កាត់ដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតូកាមរី ឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2P-0684បានបើកធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចស្តុបទេពផន រថយន្តបង្កជ្រុលចង្កូតទៅខាងឆ្វេងដៃបុករះម៉ូតូ២គ្រឿងកំពុងរង់ចាំឆ្លងស្តុបមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១១០ពណ៌ខ្មៅពាក់ស្លាកលេខ1BQ-0715 និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា អាយខុន ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1BM-4876 ។ បន្ទាប់ពីកើតហេតុរថយន្តបង្កបើករត់គេច ប៉ុន្តែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមទាន់នៅចំណុច មុខមជ្ឈមណ្ឌលស្ប៉ាក។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕