សុខា ឌី​ហ្សា​ណូ ចង់​ល្បី​តាមរយៈ​ភាព​សិច​ស៊ី ដើម្បី​ផ្តួល សេង សូ​ណា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ត្រូវបាន​គេ​ស្គាល់​នាង តាមរយៈ​ភាពលេច​ធ្លោ​ក្នុង​សម្លៀកបំពាក់​សិច​ស៊ី ដោយ​ការបង្ហាញ​គល់ភ្លៅ នាង សុខា ឌី​ហ្សា​ណូ មួយរយៈ​មុននេះ​បាន​លេច​មុខតែ​មួយរយៈ​ក្រោយ​មកនេះ​បាន​ច្បាម​ប្រជាប្រិយភាព​គ្រាន់បើ​គួរសម​ក្នុង​ពិភព​សិល្បៈ​។​

 

​ទោះបីជា​ការងារ​សិល្បៈ​កញ្ញា ឌី​ហ្សា​ណូ ពុំ​សូវ​ជា​លេចធ្លោ​ដូចជា​តារា​សម្តែង​មួយចំនួន ដែល​គេ​ខំប្រឹងប្រែង​ទាញយក​ប្រយោជន៍​ពី​វិស័យ​សិល្បៈ ដើម្បី​ភាពល្បីល្បាញ​តាមរយៈ​កញ្ចក់​ទូរ​ស្សន៍​នានា និង​ការប្រគុំ​តន្ត្រី​ផ្សេងៗ តែ​សម្រាប់ សុខា ឌី​ហ្សា​ណូ បែរជា​ទាញ​ប្រជាប្រិយភាព ដោយ​ការ​ច្រៀង និង​សម្តែង​នៅក្នុង​រង្គសាល​ទីក្រុង​មាស ដោយ​ប្រមាញ់​អារម្មណ៍​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ទៅវិញ​។​ម្យ៉ាងវិញទៀត​ក្រៅពី​ទឹកដម និង​ការសម្តែង​ដ៏​រស់​រវើក​របស់​នាង​នៅ​រង្គសាល​ទីក្រុង​មាស អ្វីដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ទីនោះ និង​មហាជន​ចាប់រ​ម្មណ៍​លើ​នាង គឺ​សម្រស់​ស្រស់​ផូរផង់​សាច់​សរ​ខ្ចី ដូច​ម៉ែ​សំឡី និង​ចង់​ត្រកង​ប៉ម​បី ដោយ​នាង​មិនដឹង​ខ្លួន​។​

 

​រំឭក​ផងដែរ​ថា កញ្ញា សុខា ឌី​ហ្សា​ណូ មុន​នេះដែរ​ក៏ត្រូវ​បាន​ផលិតកម្ម​រាជ​សី​មាស ដែលមាន​ទីតាំងនៅ​ប្រទេស​កាណាដា បាន​អញ្ជើញ​នាង​ឲ្យ​ចូលរួម​ថត​ខ្សែភាពយន្ត បាន​ចំនួន​២​រឿង ក្នុងនោះ​មានរឿង “​ព្រលឹង​ខ្មោច នាង​សុ​ភី​” និង​រឿង “​ប្រាំ​រយ​ឆ្នាំ​ចាំ​ស្នេហ៍​” ដោយ​ធ្វើជា​តួ​ខ្មោច​ជាមួយនឹង​កញ្ញា សារាយ សក្ក​ណា ។​

 

​ក្រោយពី​ជោគជ័យ​លើ​សិល្បៈ​សន្សឹមៗ នោះ​នាង ឌី​ហ្សា​ណូ កាន់តែ​បង្ហាញ​ភាព​សិច​ស៊ី​យ៉ាង​ចាស់ដៃ​បង្អួត​ដល់​មហាជន​តែ​ក៏​ទទួល​ព្យុះ​ព័ត៌មាន​រិះគន់​តប​វិញ​ផងដែរ ។ ទោះ​ជាមាន​ព្យុះ​ព័ត៌មាន​រិះគន់​តែ ឌី​ហ្សា​ណូ មិនបាន​បោះបង់ នោះទេ​គំនិត​ដែល​ខ្លួន​ចង់​ល្បី​តាមរយៈ​ភាព​សិច​ស៊ី ហើយក៏​ជា​កំលាំងចិត្ត​ដែល​ធ្វើ​ឲ្យ​នាង អាចឈាន​លើ​វិថី​សិល្បៈ​នេះ​បាន​៕

12-4-2014 (2)

12-4-2014 (4) 12-4-2014 (1)  12-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published