កើត​ចិត្ត​លោភលន់ ហៅ​មិត្តភក្តិ​ទៅ​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ជនសង្ស័យ​២​នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ធ្វើការ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ពី​ធ្វើ​ស​ក​ម្មភាព​វាយ​ប្លន់​ម៉ូតូ​មិត្តភក្តិ​របស់ខ្លួនដែល​ស្ថិតនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២​០​១​៤​ ពេលដែល​ជននេះ​កំពុងធ្វើដំណើរ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ រ័ត្ន មុនី​កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​CSP មាន​ទីលំនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់ទៀត​ឈ្មោះ រិ​ទ្ធិ ស្នាក់នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​តាម​ការរៀប​រាប់រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៤ ជនរងគ្រោះ​ឈ្មោះ ជា ចាន់ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥២ ផ្លូវ​១០១៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ស្គាល់គ្នា​ជាមួយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ នៅ​ចំណុច​ផ្លូវ SOS សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ជនសង្ស័យ​ទាំងពី​នាក់​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ទៅកាន់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលជា​កន្លែងកើតហេតុ ដោយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជនរងគ្រោះ​នឹង​ដុំថ្ម ៕

12-4-2014 (1) 12-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published