ឪពុក​កើត​ចិត្ត​រំជួល ពេលដែល​កូន​អត់លុយ​ទិញ​ថ្នាំញៀន ចេញ​ឆក់ បន្សល់​ក្តី​អាម៉ាស​ជា​ចំណងដៃ​មុន​ឆ្នាំ​ថ្មី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឪពុក​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក ពី​ជនរងគ្រោះ ហើយ​រត់​ឡើងផ្ទះ​បម្រុង​គេចខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ីដនី តា​ម​​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ស្ថិ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ឪពុក​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ អ៊ឹម ពៅ​អា​រុណ​ឫទ្ធិ ភេទ ប្រុស អាយុ​២៤​ឆ្នាំ មាន​ទី​លំ​ផ្ទះ​លេខ​១៥៥E0 (​ជាន់​ទី​៣) ឋិត​តាមផ្លូវ​ឌឿងហែម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឆុន ស្រី​និ​ច ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ម្តុំ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z-7168 ធ្វើដំណើរ​ម្នាក់ឯង​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​មុខ​ផ្សារ​ទំនើប​ស៊ីដនី ដែលជា​ក​ន្លែ​ង​កើ​ត​ហេតុ​ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-8738 ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ប្លា​ទីន ពី​នារី​រងគ្រោះ​ប្រមាណ​២​ជី ហើយរ​ត់ម​កពួន​សម្ងំ​នៅលើផ្ទះ​របស់ខ្លួន ។ នៅពេល​ឃើញ​ជនសង្ស័យ​យក​ខ្សែក​ទៅ​ឡើងទៅ​លើផ្ទះ បុរស​ជា​ឪពុក​ដោយ​ដឹងថា កូន​រប​ស់​ខ្លួ​ន​​ជា​មនុ​ស្សញៀន​ថ្នាំ ក៏​ចាប់បញ្ជូន​ខ្លួន​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

 

​បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ចំណែក​ខ្សែ​.​ក​ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕

12-4-2014

 

Leave a Reply

(*) Required, Your email will not be published