សរីរាង្គមនុស្សនៅតែជារចនាសម្ព័ន្ធជីវសាស្ដ្រមួយដ៏សែនស្មុគស្មាញ និងពុំទាន់ត្រូវបានរកឃើញអស់ហើយបណ្ដាដំណើរការប្រព្រឹត្ដទៅខាងក្នុងសរី រាង្គយើងម្នាក់ៗមិនដូចគ្នាជាមួយនឹងពេលវេលាអូសបន្លាយខុសៗគ្នា។ ដូចជារឿងសប្បាយលើគ្រែ ក៏ដូចគ្នានេះផងដែរ គឺតម្រូវការមនុស្សខុសៗគ្នា សម្រាប់អ្នកខ្លះមានតម្រេកកាមងប់ងុល ហើយខ្លះទៀតបែរជាសោះអង្គើយ ដោយសារតែពិបាកទៅដល់ចំណុចកំពូលក្នុងពេលរួមភេទ។
ជាធម្មតាដំណើរការឈានដល់ចំណុចកំពូលមានរយៈពេល២០នាទីចំពោះស្ដ្រី និងរយៈពេល៣នាទីចំពោះបុរស គឺខុសគ្នាដល់ទៅជាង៦ដងឯណោះ ។ ដូចដែលការស្រាវជ្រាវទាំងឡាយបង្ហាញថា តម្រេកដល់កំពូលមួយអាចអូសបន្លាយប៉ុន្មានវិនាទីដល់កន្លះនាទី ។ ថ្វីត្បិតដូច្នេះ ពេលវេលាដើម្បីសម្រេចដល់ស្ថានភាពនោះខុសៗគ្នា ចំពោះស្ដ្រីជាមធ្យមពី១០-២០នាទី ហើយចំពោះបុរសត្រឹមតែ២-៣នាទី នៅពេលចាប់ផ្ដើមរួមភេទ។
ប៉ុន្ដែសាស្ដ្រាចារ្យ John Studd វេជ្ជបណ្ឌិតផ្នែកសម្ភពនៅក្រុងឡុងដុងដ៍ បានសម្ដែងការមន្ទិលអំពីគំហើញខាងលើ ដោយលោកបានបញ្ជាក់ថា ចំណង់ផ្លូវភេទ និងតម្រេកដល់កំពូលជាល្បាយមួយរវាងក្បាល បេះដូង និងអ័រម៉ូន។ គេអាចវាយតម្លៃបានថា ការឈានដល់ភាពស្រណុកសុខស្រួលព្រមៗគ្នា គឺជារឿងពិបាកបំផុត ព្រោះតែបុរសឈានដល់ចំណុចកំពូលមុនស្ដ្រីជាដៃគូដូច្នេះត្រូវរៀនសូត្របទពិសោធន៍មួយចំនួនទៀតឲ្យបានទាន់សភាពការណ៍៕