ចេញពី​ផឹកស៊ី ត្រូវ​រថយន្ត​បង្ក​បុក​របួសធ្ងន់ ស្រាល ៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់ ស្រាល ក្នុងករណី​គ្រោះ​ចរាចរណ៍​មួយ​ដែល​ប​បង្ក​មកពី​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បុក​ម៉ូតូ​ម៉ាក​ហុ​​ង​ដា​​ឌ្រី​ម ហើយ​កៀប​អូស​ប្រមាណ​ជាង​១០០​ម៉ែត្រ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែ​មេ​សា ឆ្នាំ​២០១៤ ចំណុច​ផ្លូវ​៥៩៨​កែង​ផ្លូវ​៣១៥ ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​បើក​ដោយ​បុ​រ​ស​​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ា​ក​​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-6636 យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់ ស្រាល ហើយ​រថយន្ត​បង្ក​បាន​អូស​ម៉ូតូ​ជនរងគ្រោះ​ដែល​កៀប​ជាប់​ពីក្រោម​អូស​ប្រមាណ​១០០​ម៉ែត្រ ហើយ​គេចខ្លួន​បា​ត់​ស្រ​មោ​ល​​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​រក្សា​ម៉ូតូ​ជន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​ទាំ​ង​​៣​នាក់​ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​៕

 12-4-2014 (2)

12-4-2014 (1) 12-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published