នគរបាល​នាយកដ្ឋានសន្ដិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​មេក្លោង​លួច​​លុយ​ធនាគារ តាម​ប្រព័ន្ធ​អាយ​ធី និង​ស្រី​ស្នេហ៍​ក្នុង​បន្ទប់​សណ្ឋាគារ​មនោ​រម្យ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​សណ្ឋាគារ​មនោ​រម្យ ក្នុង​បន្ទប់​លេខ​៤១២ ស្ថិតក្នុង​ភូមិ​ទី​១១ សង្កាត់​-​ក្រុង​-​ខេត្ដ​កំពង់ចាម​កម្លាំង​នគរបាល​នាយកដ្ឋាន សន្ដិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ប៉ាង ណា​រ៉េ​ន អនុប្រធាននាយកដ្ឋាន សហការ​ជាមួយ​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាននគរបាល ខេត្ដ​កំពង់ចាម បាន​ចាប់ខ្លួន​ជនសង្ស័យ ជា​មេក្លោង​ដ៏​ធំ​លួច​ដក​លុយ​ពី​ធនាគារ ដែល​ចេញ​ឱ្យ​អតិថិជន នៅ​ប្រទេស​កូរ៉េ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។

 

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​១-​ឈ្មោះ លី អ៊ី​ន​យុង ហៅ​ហា​នូ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង ជា​មេក្លោង​ធំ ទី​២ ជា​ស្រី​ស្នេហ៍ របស់​ជនសង្ស័យ​ឈ្មោះ លី អ៊ី​ន​យុង អាយុ ២៤​ឆ្នាំ រស់នៅ​ឃុំ​-​ស្រុក កំពង់បាយ ខេត្ដ​កំពត និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ​ស៊ុ​ង ចាំង​ហ្គី​ម ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅក្នុង​ប្រទេស កូរ៉េខាងត្បូង ហើយ​ជនសង្ស័យ ជា​ជនជាតិ​កូរ៉េខាងត្បូង ទាំង ២​នាក់​នេះ បាន​ចូលមក​លាក់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៣ ។

 

​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន តាម​ដីកា​តុលាការ​របស់ ប្រទេស​កូរ៉េ​ខាង ត្បូង ដែល​បានចេញ​ដីកា និង​និ​វេទ​ក្រហម ឱ្យ​នគរបាល​អន្ដរជាតិ តាម​ចាប់ខ្លួន​និង​មាន​បទបញ្ជា ពី​ប្រធានាធិបតី ប្រទេស​កូរ៉េខាងត្បូង ដើម្បី​សុំ​សហការ ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ចាប់បញ្ជូន​ជនសង្ស័យ ទៅ​ប្រទេស​របស់គេ​វិញ ។ ដោយឡែក​នារី ដែលជា​ស្រី​ស្នេហ៍ របស់​មេក្លោង លី អ៊ី​ន​យុង អាច​នឹងត្រូវ​ដោះលែង ព្រោះ​មិនមាន​ពាក់ព័ន្ធ នឹង​សកម្មភាព​លួច​ដក​លុយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ចេញ​ឱ្យ​អតិថិជន នៅ​ប្រទេស​កូរ៉េ តាម​ធនាគារ​នោះឡើយ ៕

11-4-201 4

 

Leave a Reply

(*) Required, Your email will not be published