របួសធ្ងន់​ស្រាល ២​នាក់​ករណី​ជិះ​ម៉ូតូ​គេច​ជង្ហុក ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ជិះ​ម៉ូតូ​គេច​ពី​ក្រឡុក​ជ្រុល​ទៅបុក​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ខែមេសា ឆ្នាំ​២០១៤ នៅលើ​ផ្លូវលំ​ត្រង់ចំណុច​ផ្លូវបំបែក​មុខ​ប៉ុស្តិ៍នគរបាល​ឃុំ​ឫស្សី​ក្រោក ស្ថិតក្នុង​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ អ៊ិន ភារ​ម្យ ភេទ​ស្រី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ជិះ​ម៉ាក​ហុងដា​ស្កូ​ពី ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ក្រហម ពាក​ស្លាក លេខ​បន្ទាយមានជ័យ 1I-1878 បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បាក់​កដៃ​ឆ្វេង ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ផែន រ៉ូ​បៀ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី របួសស្រាល ជិះ​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ បន្ទាយមានជ័យ 1I-4184 ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនបង្ក​បាន​ជិះ​ហុងដា​ស្កូ​ពី គេច​ជង្ហុក ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ភាគី​រងគ្រោះ​ដែល​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​ដួស​ទាំងពីរ​នាក់​។

 

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​ទាំង​ជនរងគ្រោះ និង​ជនបង្ក ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​។ ចំណែក​ភាគី​ទាំងសង្ខាង​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​គ​ន្ធី​រ៉ាវី ស្រុក​មង្គល​បូរី ៕

11-4-2014 (1) 11-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published