រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងកិនលើ ខណៈដែលជិះម៉ូតូវ៉ាអត់ផុតដៃចង្កូត ក៏ទាក់ជាមួយនិងរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅបណ្តោយផ្លូវ១៥១ ក្នុងភូមិសំរោង ខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកអ្នកបើករថយន្តឈ្មោះ មុត ទី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងព្រូរថយន្ត២នាក់ទៀត ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបើកវ៉ារថយន្តបង្កមិនបានផុតក្បាលរថយន្តផង ស្រាប់តែទៅពើបប្រទះដោយដៃម៉ូតូទៅប៉ះរថយន្ត១គ្រឿងទៀតដែលធ្វើចរាចរបញ្ជ្រាស់ទិសបណ្តាលជនរងគ្រោះដួលម៉ូតូ និងខ្ទាតជនរងគ្រោះចូលទៅកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នអ្នកបង្ករថយន្ត និងព្រូឡាន ព្រមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សានៅអធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕