ស្ត្រី​ម្នាក់​ត្រូវ​ក្រុមចោរ ធាក់​ផ្តួល​ប្លន់​យក​សម្ភារៈ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ចោរ​មួយក្រុម​វាយ​ប្លន់​យក​កាបូប​លុយ ហើយ​គេចខ្លួន​បាត់ស្រមោល ។ ករណី​វាយ​ប្លន់​នេះ​បាន​កើតឡើង​កា​ល​ពី​​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ទល់មុខ​សាលាបឋមសិក្សា​ភូមិ​ចំរើន​ផល ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ យ៉ូ ចាន់​លក្ខណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​អ្នក​អ៊ុតសក់ នៅពេល​ថ្ងៃ ហើយ​ពេលយប់​ជា​អ្នក​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​ដែលមាន​ទីតាំងនៅ​ម្តុំ​កោះ​ពេជ្រ មាន​ទៅ​លំនៅ​ក្បែរ​កន្លែងកើតហេតុ​។​

 

​តាម​ការរៀប​រាប់រប​ស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ត្រឡប់​ពី​ធ្វើការ​រូបនាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ទ​៣៨៧៨​ភព​១ ចេញពី​កោះ​ពេជ្រ រហូតមកដល់​ផ្សារ​សុ​វណ្ណា ក៏​ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មួយក្រុម មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង បាន​ជិះ​តាម​ពីក្រោយ ។ លុះ​មកដល់​ចំណុចកើតហេតុ​ដែល​ស្ងាត់​នោះ ជនសង្ស័យ បាន​ធាក់​ម៉ូតូ​របស់​នាង​ឲ្យ​ដួល​ហើយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប ហើយ​គំរាម ថា កុំ​ឲ្យ​ស្រែក​បើ​ចង់​សុខ​ខ្លួន រួច​ជនសង្ស័យ​ទាំង​បួន​នាក់​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​

 

​បន្ទាប់ពី​កើតហេតុ​ភា្ល​មៗ​កងកម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​ណែនាំ​ឲ្យ​ស្ត្រី​រង គ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​៕

 10-4-2014 (2)

10-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published