ស្ត្រី​ម្នាក់​បានគេច​ពី​សេចក្តីស្លាប់ ដោយ​នាង​ពង្រឹងស្មារតី​អត់​ភ័យ​ទាល់តែសោះ​!

, , Leave a comment

​ប្រទេស​ចិន ៖ បុរស​ម្នាក់​បាន​យក​កាំបិតប៉័ងតោ និង​ចាប់​ស្ត្រី​ម្នាក់​ចំណាប់ខ្មាំង នៅឯ​មជ្ឈមណ្ឌល Kunming ក្នុង​ខេត្ត Yunnan ភាគ​និរតី នៃ​ប្រទេស​ចិន ក្រោម​ការហ៊ុំព័ទ្ធ​ដោយ​មនុស្សម្នា​យ៉ាងច្រើន​កុះករ និង​ប៉ូលីស ។

 

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ត្រង់​ថា នាង​ពុំបាន​បង្ហាញ​អារម្មណ៍​ភ័យ​តក់ស្លុត សូម្បីតែ​បន្តិច​សោះឡើយ ថ្វី​បើក​របស់​នាង​កកិត​នឹង​កាំបិត និង​ការគំរាមកំហែង​អា​រក​កាន់តែខ្លាំង​យ៉ាងណាក៏ដោយ ។​

 

​ទន្ទឹមនឹងនោះ ប៉ូលីស​ក៏បាន​បិទ​មិន​ឲ្យ​មានការ​ចេញចូល​នៅ​តំបន់​នោះ​ផងដែរ ហើយ​ពួកគេ​បាន​ព្យាយាម​ចរចារ​ជាមួយ​បុរស​រូបនេះ ។ បន្ទាប់ពី​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​បុរស​នេះ​, ពួក​ប៉ូលីស​ក៏បាន​សម្រេច​អនុវត្ត​សកម្មភាព​ឆ្មក់​ចូលចាប់​បុរស​នេះ ទាំង​ពីមុខ​ពីក្រោយ​ទាំង​កម្រោល​តែម្តង​, ដោយ​បណ្តាល​ឲ្យ​មន្ត្រី​ប៉ូលីស​ម្នាក់​របួស​នៅ​ដៃស្តាំ​របស់គាត់ ។

 

​ទោះជា​យ៉ាងណា ស្មារតី​របស់​នាង​មិនអាច​ទប់ទល់​នឹង​ការ​សន្លប់​បានទេ អាស្រ័យ​ដោយសារតែ​រន្ធត់​នឹង​ការជួយ​សង្គ្រោះ​ដ៏​ម៉ឺងម៉ាត់​នេះ​ខ្លាំងពេក ហើយ​នាង​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​មិន​ទទួល​របួស​សូម្បី បន្តិច​នោះទេ គឺ​គ្រាន់​សន្លប់​ប៉ុណ្ណោះ ។​

 

​ចំពោះ​មូលហេតុ​ដែល បណ្តាល​ឲ្យ​បុរស​នេះ ចាប់​នារី​ដ៏​ស្រស់​សោភា​នេះ ធ្វើជា​ចំណាប់ខ្មាំង​, ប៉ូលិស​នឹងធ្វើ​ការស៊ើបអង្កេត​ជា​ក្រោយ បន្ទាប់​បញ្ជូន​ជន​រូបនេះ​ទៅ​ប៉ុស្តិប៉ូលីស ៕

10-4-2014 (1) 10-4-2014 (2) 10-4-2014 (3) 10-4-2014 (4) 10-4-2014 (5)

 

Leave a Reply

(*) Required, Your email will not be published