ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ឆក់ចរន្តអគ្គិសនីធ្លាក់ពីលើដើមស្វាយស្លាប់គួឲ្យអាណោចអាធ័ម ខណៈពេលកំពុងឡើងប៉ះផ្លែស្វាយយកមកហូបឃើញខ្សែរភ្លើងនៅទាញចេញមិនប្រុងប្រយ័ត្នឆក់តែម្តង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញយុវជនឈ្មោះ ចាម វឺន ភេទប្រុស អាយុ១៧ឆ្នាំ ដែលមានលំដ្ឋានភូមិឃុំកើតហេតុខាងលើនេះ បានឡើងដើមស្វាយ ដើម្បីយកមកហូបតែមិនទាន់បានផងត្រូវខ្សែរភ្លើងឆក់ ធ្លាក់ស្លាប់តែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោលវិច្ច័យលើសាកសពជនរងគ្រោះឃើញថា សាកសពរងគ្រោះខាងលើពិតជាឆក់ចរន្តអគ្គីសនី។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបានប្រគលសាកសពជនរងគ្រោះទៅឲ្យក្រុមសាច់ញាតិបងប្អូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕