ជំពាក់​ប្រាក់​គ្មាន លុយ​សង​ពេល​ម្ចាស់បំណុល​មក​ទារ យក​កាំបិត​ទៅ​កាត់ក្តី បាន​ត្រឹម​ជាប់​ខ្នោះ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​ពាក្យសម្តី​បាន​ក្លាយជា​ហិង្សា ដោយ​ភ្លើងកំហឹង និង​ពាក្យ​ឌឺដង​បានធ្វើ​ឲ្យ​កូនបំណុល ដេញ​កាប់​ម្ចាស់បំណុល​រហូត​រងរបួស​២​នាក់ ។ ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ជនដៃដល់​មានឈ្មោះ នឹម ណា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ។ ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់បំណុល​មានឈ្មោះ តាន់ វណ្ណា ហៅ​វែង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​មាត់ បាក់ធ្មេញ​អស់​២ និង​ម្នាក់ទៀត​ឈ្មោះ ចាប សា​រ៉េ​ន ត្រូវ​ជនដៃដល់​កាប់​ត្រង់​ជើងឆ្វេង​បណ្តាល​ឲ្យ​របួស​ផងដែរ ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ដែលជា​ម្ចាស់បំណុល​បាន​ទៅ​ទារលុយ​ដែល​ជនដៃដល់​ជំពាក់​ចំនួន​៥​ម៉ឺន​រៀល តែ​ឈ្មោះ នឹម ណា បាន​ជំពាក់​លុយ​ពេល​គេ​មក​ទារ​មិន​ព្រម​ឲ្យ​ហើយ​និយាយ​ឌឺដង​ហើយក៏​ស្ទុះ​ទៅ​វាយ​លើ​ម្ចាស់បំណុល​ឈ្មោះ តាន់ វណ្ណា​ ​បណ្តាល​ឲ្យ​រងរបួស​មាត់ បាក់ធ្មេញ​អស់​២ ចំណែក​ម្នាក់ទៀត​ឈ្មោះ ចាប សា​រ៉េ​ន បាន​ទៅ​ជួយ​ក៏ត្រូវ​ឈ្មោះ នឹម ណា កាប់​ត្រូវ​ត្រង់​ជើងឆ្វេង​បណ្តាល​ឲ្យ​របួស​ផងដែរ​។​

 

​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យ​មកជួយ​អន្តរា​គម​ន៏ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នឹម​ណា​និង​ដកហូត​បាន​កាំបិតផ្គាក់​១​ដែល​ជនសង្ស័យ​បាន​កាន់​នៅ​នឹង​ដែ ។​

 

​លោកអនុ​សេនី​យ៏​ទោ ហម ម៉ុ​ត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា លោក​កំពុងតែ​សាង​សំណុំរឿង​ជញ្ជូន​ជនសង្ស័យ​ទៅកាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បន្ត ដើម្បី​ក​ចាត់ការ​ទៅតាម​នីតិវិធី ៕

 10-4-2014 (1)

10-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published