ការ​ឃុប​ឃិត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​បំប៉ោង​គម្រោង​ធ្វើ​ផ្លូវ ជា​ចំណូល​របស់​ប្រធាន​​មន្ទីរ​​សាធារណការ​ខេត្តក្រចេះ

, , Leave a comment

ខេត្តក្រចេះ ៖ ផ្លូវ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តក្រចេះ កំពុង​រង​នូវ​ការខូចខាត បាក់ស្រុតប្រេះស្រាំ ធ្វើដំណើរ​សឹង​មិនកើត ដោយ​​​សារ​​​​រថយន្ត​ផ្ទុក​លើស​ទម្ងន់ បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃចំ​​ណែក​​​​​ប្រធាន​មន្ទីរ សាធារណការនិងដឹកជញ្ជូន​ខេត្តក្រចេះ កំពុង​សុខ​ស្រួល​ក្នុង​ការប្រមូល​លុយ ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ ហើយ​នៅពេល​ផ្លូវ​ខូចខាត ក៏​អាច​រៀប​គម្រោង​ជួសជុល​ផ្លូវ តាមរបៀប​បំប៉ោង ដើម្បី​កិបកេង​ចំណូល​ថវិកាជាតិ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

 

សេចក្តីរាយការណ៍ ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា រថយន្ត​គ្រប់​ប្រភេទ បាន​បើកបរ​ដឹកទំនិញ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៧ រាប់ពាន់​គ្រឿងក្នុង​មួយថ្ងៃៗ ហើយ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត ផ្ទុក​លើស​ទម្ងន់​ក្នុង​ខេត្តក្រចេះ មាន​រាប់សិប​កន្លែង​មិនដែល​យកចិត្តទុកដាក់ ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ​។ គេ​មើលឃើញ​យ៉ាងច្បាស់​ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ហាក់ដូចជា​អសកម្ម​ខ្លាំងណាស់ មិនបាន​យកចិត្តទុកដាក់​បង្ការ​បង្ក្រាប ទប់ស្កាត់​រថយន្ត​យី​ឌុប​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស ផ្ទុក​លើស​ទម្ងន់​ដែល​កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​កន្លែង ក្នុង​ខេត្តក្រចេះ​នោះទេ​។​

 

ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ផ្លូវ​ជាច្រើន​ខ្សែ​ចូលមក​ទី​រួម​ខេត្តក្រចេះ ត្រូវបាន​បាក់ស្រុត ប្រេះស្រាំ​មាន​ក្រហូង​ធំៗ ខូចខាត​ជាច្រើន​កន្លែង ហើយ​តំបន់​ខ្លះ​សឹង​ថា​មិនអាច ធ្វើដំណើរ​ឆ្លងកាត់​បាន​ទេ ព្រោះ​រថយន្ត​គ្រប់​ប្រភេទ​បាន​បើកបរ​ដឹកទំនិញ លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវ​នានា​ក្នុង​ខេត្តក្រចេះ រាប់ពាន់​គ្រឿង ក្នុង​មួយថ្ងៃៗ​។ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ក៏​មិនដែល​បាន​អើពើ​បង្ការ បង្ក្រាប​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់ ពួកគេ​គិតតែ​ពី​អង្គុយ​រាប់​ក្បាល​ឡាន​ដឹកទំនិញ ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ចង់​ផ្លូវជាតិ​ខូចខាត​ប្រេះស្រាំ​បែបណាក៏ដោយ ក៏​ពួកគេ​មិន​ខ្វល់ខ្វាយ​ដែរ​។

 

ជាក់ស្តែង​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​ផ្ទុក​លើស​ទម្ងន់​មិនតិចជាង ៥០​ទៅ​៦០​តោន បាន​ជាប់ផុង​នៅលើ​ផ្លូវជាតិ ហើយ​ក្រឡាប់​ជា​ញឹកញាប់ គឺ​រថយន្ត​ទាំងនោះ​អាចធ្វើ​ដំណើរ ឆ្លងកាត់​ខេត្តក្រចេះ​យ៉ាង​រលូន​ល្អ បន្ទាប់ពី​ចំណាយលុយ​បង់​ឲ្យ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង ខេត្តក្រចេះ​។ លោក ស្រី សុខុន ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង រថយន្ត​ផ្ទុក​លើស​ទម្ងន់ មិនដែល​បញ្ចេញស្នាដៃ​ម្តងណា​ឡើយ ដូចដែល​ក្រុម​អ្នករកស៊ី បើកបរ​រថយន្ត​ដឹកទំនិញ​មួយចំនួន បាន​លើកឡើងថា ឲ្យ​តែមាន​លុយ​បង់​ឲ្យ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ស្រី សុខុន អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​៕

13-1-2014 SONY DSC 13-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published