ពេល​បំពេញ​តណ្ហា​ឲ្យ​ដៃគូ​ហើយ កើតមាន​ចិត្ត​លោភលន់ លួច​យក​របស់របរ លុយកាក់ ខណៈដែល​ដេក​លង់លក់​ក្នុង​កាមគុណ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​សាច់​សខ្ចី​ម្នាក់​បម្រើ​ការងារ​នៅក្នុង​ក្លឹប​មី​ត​ណាយ បាន​ជាប់ចោទ​ពីបទ​លួច​យក​ទូរស័ព្ទដៃ និង​លុយ​របស់​បុរស​ម្នាក់ ខណៈ​ពួកគេ​និយាយ​ស្រុះស្រួល​តាម​តម្លៃហើ​យ​​នាំគ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​​បំពេញ​ចំណង់​តណ្ហា ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែងយ៉ាង​ផ្អែមល្ហែម ។ លុះ​ពេល​ខាង​ប្រុស​អស់កម្លាំង​ដេកលក់ នាង​ក៏​លួច​យក​ទូរស័ព្ទដៃ​២​គ្រឿង និង​ប្រាក់​ចំនួន​១៣០​ដុល្លារ រួច​គេចខ្លួន​បាត់ស្រមោល ។ ការចាប់ខ្លួន​ស្រី​ស្អាត​សាច់​សខ្ចី​ម្នាក់នេះបានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៤​ នៅក្នុង​ក្លឹប​កម្សាន្ត​ស្ប៉ា​យ​ឌ័​រ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ចោមចៅ ហៅ​ផ្លូវ​វ៉េងស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 

​ស្ត្រី​ជាប់ចោទ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល​នេះ​ឈ្មោះ គឹម ស្រីរ័ត្ន អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ែន ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកបុរស​ដែល​អះអាងថា​ខ្លួន​ជា​ជនរងគ្រោះ​ឈ្មោះ ថុល រ៉ាវី អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ K5 មាន​ទីលំនៅ​ក្នុងភូមិ​១៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

 

​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ងគ្រោះ​ខាងលើ​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ជនរងគ្រោះ បាន​ទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​កម្សាន្ដ​យីហោ មី​ត​ណាយ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ជួប​នារី​ឈ្មោះ​ គឹម ស្រីរ័ត្ន ដែលជា​នារី​បម្រើ​ស្រា​បៀរ​នៅក្នុង​ក្លឹប​នេះ ។ ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ធំ​ជនរងគ្រោះ​ហាក់ដូចជា​ស្រវឹង​ខ្លាំង​ក៏​បបួលនារី​រូបនោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​យីហោ “​ញូ​វ​ស៊ី​ធី​” ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឱ្យ​តម្លៃ​ខ្លួន​ចំនួន​៥០​ដុល្លារ ។ ខណៈដែល​ទៅ​ដេក​នៅក្នុង​ផ្ទះសំណាក់​រួមភេទ​ជាមួយគ្នា​បាន​ម្ដង​ហើយ នោះ​ជនរងគ្រោះ​ហាក់​អស់កម្លាំង​ខ្លាំង​ក៏ដេក​លង់លក់​ទៅជា​ហេតុ​ធ្វើឱ្យ​នារីសង្ស័យ​មានឱកាស​ល្អ​លួច​ទូរស័ព្ទដៃ​ជនរងគ្រោះ​២​​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ និង​មួយ​​គ្រឿង​ម៉ាក​សាំ​សុង​កាឡាក់ស៊ី ព្រម​ទាំង​​លុយ​១៣០​ដុល្លារ​រួច​គេចខ្លួន​ពី​ផ្ទះសំណាក់​បាត់ទៅ ។

 

លុះ​មកដល់យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​បានឃើញ​នារី​សង្ស័យ​ខាងលើ​កំពុង​បម្រើស្រា​បៀរ​នៅក្នុង​ក្លឹប​ស្ដាយ​ឌ័​រ​ស្ថិតនៅភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ​ក៏​ឃាត់ខ្លួន​យកទៅ​ប្រគល់ឱ្យ​នគរបាល​ប៉ុស្ដិ៍​ខាងលើ​តែម្ដង​ទៅ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាពថា រូបនាង​ពិតជា បាន​ទៅ​ដេក​ជាមួយ​បុរសរងគ្រោះ​ហើយ បាន​លួច​ទូរស័ព្ទ​២​គ្រឿង​និង​លុយ​១៣០ ដុល្លារ​ពី​បុរស​នោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​នគរបាល​ប៉ុស្ដិ៍​ចោមចៅ កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ដ ៕

09-4-2014

 

Leave a Reply

(*) Required, Your email will not be published