រាជធានីភ្នំពេញ ៖ តារាសម្តែងល្បីខាងពូកែសម្ញែងដើមទ្រូងកញ្ញា ញឹម ចាន់ថន កាលពីពេលកន្លងទៅធ្លាប់បានប្រកាសយ៉ាងដាច់ម៉ាត់ថា ជាតិនេះ បើទោះរកប្តីមិនបានក៏មិនយកដែរប្តីមានអាយុក្មេងជាងដែរ។ ជាមួយការប្រកាសបែបនេះ ញឹម ចាន់ថន ក៏បានពន្យល់ដែរថា បានជានាងមិនយកប្តីក្មេង ព្រោះថា សម្រាប់នាង វាពិបាកនឹងហៅប្តីប្អូនមកថាបងៗណាស់។
នាង ញឹម ចាន់ថន បាននិយាយយ៉ាងប្រាកដថា បើទោះរកប្តីមិនបានក៏មិនយកដែរប្តីមានអាយុក្មេង ជាងនាង ដ្បិតអីនាងអះអាងថា ដូចជារឹងៗអណ្តាតយ៉ាងម៉េចទេ។ ចាន់ថន បន្តទៀតថា “សូម្បីតែម្តាយខ្ញុំក៏សូមអង្វរឲ្យខ្ញុំយកប្តីដែរ តែខ្ញុំមិនអាចព្រមធ្វើតាមគាត់បានទេ ព្រោះថា ខ្ញុំនៅស្រឡាញ់សិល្បៈ” ។
ទាក់ទងនឹងអាយុដែលចេះតែច្រើនទៅៗនោះ ញឹម ចាន់ថន បានប្រាប់ឲ្យដឹងថា អាយុខ្ញុំច្រើនហើយ ម្តាយរបស់ខ្ញុំគាត់និយាយថា កូនឯងចាំអង្កាល់ទៀតល្មមរកគូស្រករទៅនៅលេងសិល្បៈអីក៏យូរម្ល៉េះ? ខ្ញុំប្រាប់ទៅគាត់វិញថា ម៉ាក់ឲ្យខ្ញុំឈប់ពីសិល្បៈម៉េចកើត បើខ្ញុំស្រឡាញ់យូរមកហើយ បើមានប្តី ប្តីគេឲ្យយើងឈប់ពីសិល្បៈហើយ ដូច្នេះខ្ញុំអត់ទាន់យកប្តីទេ។
មូលហេតុដែលម្តាយបង្ខំឲ្យអ្នកសម្តែងសិចស៊ីរូបនេះរកគូស្រករនោះ ត្រូវបាននាងបញ្ជាក់ឲ្យដឹងថា ដោយសារតែ ម្តាយនាងមានវ័យចំណាស់ទៅហើយ ហើយណាមួយ កូនស្រីនៅតែនាងម្នាក់តែប៉ុណ្ណោះដែលមិនទាន់មានគូស្រករនឹងគេ ។
យ៉ាងណាក៏ដោយ គេជឿថា បើទោះជាការងារសិល្បៈតារាចម្រៀងរូបនេះហាក់មិនលេចធ្លោដូចកាលពី១០ ឆ្នាំមុនក្តី ក៏គេមិនដែលឃើញនាង ញឹម ចាន់ថន ពិបាកចិត្តនឹងរឿងស្នេហា ឬលុយកាក់ឡើយ ខណៈមុខរបរតុបតែងឆាក និងតុបតែងផ្ទះរបស់នាង មមាញឹកស្ទើររកពេលសម្រាកគ្មាននោះ។ ប៉ុន្តែថ្ងៃណាមួយគេសង្ឃឹមថា ញឹម ចាន់ថន ដែលជាតារាសម្ញែងសម្រស់ដើមទ្រូង នឹងបើកបេះដូងទទួលយកស្នេហ៍ថ្មី ដោយមិនបាក់ស្បាតបិទទ្វារជារៀងរហូតនោះទេ៕