ចាប់​ឃាត់​ឪពុក​ល្មោភកាម ចាប់​កូនស្រី​ចុង​រំលោភ​បានសម្រេច បញ្ជូន​ទៅកាន់​តុលាការ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវបាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ប្រចាំ​ស្រុក​ម៉ាឡៃ ធ្វើ​ការចាប់​ឃាត់ខ្លួន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ចុង​របស់ខ្លួន​អាយុ​១០​ឆ្នាំ​រហូតដល់​បានសម្រេច ។ ករណី​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

 

​ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ ហ៊ឹម វេត អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​ក្មេងស្រី​រងគ្រោះ អាយុ​១០​ឆ្នាំ ត្រូវជា​កូនចុង​រស់នៅ​ក្នុងបន្ទុក​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ខណៈដែល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចេញពីផ្ទះ​ទៅរក​បេះ​បន្លែ​នៅ​ខាងត្បូង​ផ្ទះ ជា​ឱកាសល្អ សង្ស័យ​ដែលជា​ឪពុកចុង បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​រហូត​បានសម្រេច​នៅលើផ្ទះ​។  ។​លុះ​ម្តាយ​ក្មេងរងគ្រោះ​ត្រឡប់​មកពី​បេះ​បន្លែ​វិញ ក្មេងរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ម្តាយ​អំពី សកម្មភាព​បុរស​ជា​ឪពុកចុង​រូបនេះ​បាន​ប្រព្រឹត្ត​មកលើ​នាង ។ ក្រោយមក​ទើប​ម្តា​យមក​ដាក់ពាក្យ​ប្តឹង​ទៅលើ​បុរស​ជា​ប្តី​ជា​ជន​ល្មោភកាម ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រី​ពិតប្រាកដ​មែន ។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

bc-340x249

 

Leave a Reply

(*) Required, Your email will not be published