ម្តាយ និង​កូន​ចេញពី​មន្ទីរពេទ្យ ត្រូវ​រថយន្ត​ដឹក​គ្រាប់ស្វាយចន្ទី​កិន​ខ្ទេច​សាកសព​គួរ​ឲ្យ​សង្វេគ​(​វីដេអូ​)

, , Leave a comment

ខេត្ត​រតនគីរី ៖ ហេតុ​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​ទាំង​កណ្តាល​ថ្ងៃ ក្នុង​ក្រុង​បាន​លុង បានសម្លាប់​ជីវិត​ម្តាយ​ម្នាក់ និង​កូន​ម្នាក់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ដ៏​សង្វេគ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្លូវភ្លោះ​មុ​ខ​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ (​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង​ទៅ​ស្រុក​អូ​រយ៉ា​ដាវ​)​ស្ថិតនៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគីរី ។​

 

​ស្ត្រីជន​រងគ្រោះ​ស្លាប់​នោះ​មានឈ្មោះ ក្វាស់ ស្កា​ន់ អាយុ​៣៥​ឆ្នាំ និង​កូន​ឈ្មោះ ក្វាស់ សារ៉ាន់ ភេទ​ស្រី  អាយុ​៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​លំនៅ​ភូមិ​ចែ​ត្រ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក HYUNDAI  ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B-3344 សណ្ដោង​រ៉ឺម៉ក​ដឹក​គ្រាប់​ចន្ទី​ពេញ បើកបរ​ពី​លិចទៅ​កើត ។ លុះ​មកដល់​មកដល់​កន្លែង​កើតហេតុ​ស្រាប់​តែ​មា​ន​​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឌុប​ស្ត្រី​ម្នាក់​ចង​ក្រ​ម៉ា​ស្ពាយ​កូន​កូន​ពីមុខ ជិះ​ចេញពី​មន្ទីរ​ពេ​ទ្យ​ប​ង្អែ​ក​​ស្រុក​បរ​កែវ កាត់​ចូល​មុខ​រថយន្ត ហើយ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ត្រូវ​ខ្ទាត​ទៅលើ​ចិញ្ចើមថ្នល់ រីឯ​ម្ដាយ និង​កូន​ជិះ​ពីក្រោយ​ត្រូវ​ខ្ទាត​ទៅ​ចំ​មុខ​កង់​រ​ថ​យន្ត កិន​សំប៉ែត​បែក​សាច់​រលាយ​ចូលគ្នា​ស្លាប់​ទាំង​ម្តាយកូន​យ៉ាង​សង្វេគ​បំផុត​។ រីឯ​អ្នកបើករថយន្ត​បង្ក​បាន​បើករថយន្ត​ហួស​កន្លែងកើតហេតុ​ប្រ​ហែ​លជា​១០០​ម៉ែត្រ ក៏​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ ។​

 

​បច្ចុប្បន្ន​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​បរ​កែវ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ។ ចំណែក​សាកសព​ម្តាយ និង​កូន សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិភាគតិច ដោយ​សាច់ញាតិ​បាន​ត្រឹម​កើប​ប្រមូល​បន្តិច​ម្ដងៗ ដាក់​ការុង​យកទៅ​ធ្វើបុណ្យ ៕

 

 

09-4-2014 (3)

09-4-2014 (2) 09-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published