ប្រទេសចិន ៖ ប្រភពពីគេហទំព័រខ្សែភាពយន្តចិនបានបង្ហាញថា កំណែរឿងថ្មី Titanic បែប 3D របស់ចិនបានចេញផ្សាយដោយរកចំណូលបាន ៧,៣ លានដុល្លារ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនខកចិត្តនោះ គឺថារឿងកំណែថ្មីនេះវាមិនដូចអ្វីដែលពួកគេរំពឹងថាល្អមើលដូចសាច់រឿងដើម ពោលគឺត្រង់ចំណុច នាង Kate Winslet ស្រាត។
ផ្នែកឧស្សាហកម្មកម្សាន្តរបស់ចិនបានសម្រេចចិត្តកាត់ផ្តាច់ឈុត អាក្រាតរបស់ Kate Winslet ក្នុងរឿង Titanic 3D ដែលជាប៉ះពាល់ដល់ការលក់តិចតួចបំផុត ។ ខាងរដ្ឋបាលផ្នែកកុន វិទ្យុ និងទូរទស្សន៍ នៅក្នុងប្រទេសដែលហៅអក្សរកាត់ថា (SARFT) បានសម្រេចចិត្តកាត់ផ្តាច់ឈុតអាក្រាត Jack (Leonardo DiCaprio) និង Rose ( Winslet) នោះចេញ ដែលអាចបង្ករជាការរិះគន់ឬជម្លោះ បន្ទាប់ពីមើលរឿងនេះហើយ។
សូមបញ្ជាក់ផងដែរថា Titanic បែប 3D នេះ បានឈានដល់ចំណុចកំពូល ដោយវាយលុក រោងកុននៅចក្រភពអង់គ្លេស ដោយតម្លៃសំបុត្រចាប់ពី ២,៨ ផោន ឡើងទៅ ប៉ុន្តែនៅហុងកុង វាបែរជាស្ថិតនៅលំដាប់ទី ២ ទៅវិញ ៕ ប្រភពបន្ថែម