ស្លាប់​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពី​គ្រឿង​បុក​គ្នា​លាន់​ស្នូរ​ដូច​រន្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ស្នូរ​ដូច​រន្ទះ ធ្វើ​ឲ្យ​ជនរងគ្រោះ​ម្នាក់​បាន​បាក់​.​ក ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​វត្ត​ព្រះ​ធាតុ ស្ថិតនៅក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ផ​.៦០០៣​ភព​១ ជិះ​តែម្នាក់ឯង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​សង់​សេ​១២៥ ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1625 ស៊េរី​ឆ្នាំ​២០១៣ ធ្វើដំណើរ​ក្នុងទិសដៅ​ច្រាស់​គ្នា​ក៏​បត់​ឆ្លងផ្លូវ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​វ៉េវ​តែម្តង ដែល​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​វ៉េវ បាក់​.​ក ស្លាប់​តែម្តង ។ ឃើញ​សភាព​បែបនេះ​អ្នកជិះ​ម៉ូតូ​សង់​ឌ្រី​ម​សេ​១២៥ ក៏បាន​រត់ចោល​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យក​ម៉ូតូ​ទាំងពីរ ទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោ​ជិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ពេល​ក្រោយ ។​ចំណែក​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

09-4-2014

 

Leave a Reply

(*) Required, Your email will not be published