ការបង្ក្រាប​ម៉ូតូ​គេចពន្ធ​លាក់​ក្រោម​រទេះ គ្រាន់តែ​ជា​ថ្នូរ​នឹង​ការដោះដូរ​ក្រៅ​ប្រព័ន្ធ ឬ​សមត្ថកិច្ច​ចង់បង្ហាញ​ស្នាដៃ​ស្វាគមន៍​ឆ្នាំ​ថ្មី​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​មួយគ្រឿង​ត្រូវបាន​រឹបអូស​បាន ខណៈដែល​កម្មករ​អូស​រទេះ​ដឹកទំនិញ​១ ឆ្លងដែន​មកពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ ហើយ​ត្រូវ​កម្លាំង​គយ​បាន​សហការ​ជាមួយនឹង​កាំកុងត្រូល​បាន​ឆែកឆេរ​រ​ប្រទះឃើញ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ ។ ការត្រួតពិនិត្យ​រទេះដឹក​ទំនិញ​នោះ បាន​រកឃើញ​ម៉ូតូ​គេចពន្ធ​១​​គ្រឿង​ដែល​ពួក​ឈ្មួញ​រកស៊ី បាន​បង្កប់​ក្នុង​បាទ​រទេះ​បម្រុង​យកទៅ​ចែកចាយ​បន្ត​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ឆែក​រកឃើញ ម៉ូតូ​លោត​ឆ​ត្រ័​ហើយ​នោះ មន្ត្រី​ជំនាញ​បាន​នាំយក​ទាំង​រទេះ​និង​ទំនិញ​មួយចំនួន​ទៅ​រក្សាទុក​នៅ​ការិយាល័យ​គយ​និង​រដ្ឋ​ក​ច្រកទ្វារ​អន្តរជាតិ ដើម្បី​ចាត់ការ​ទៅតាម​និ​តី​វិធី​នៃ​ច្បាប់ ។ ប្រភពពី​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ដឹក​តាម​រទេះ​នោះ គឺជា​ទំនិញ​របស់គាត់​ទាំងអស់ ហើយ​គាត់​បាន​ជួល​ឲ្យ​ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត​ជា​អូស  ។

 

​ពាក់​ព​ន្ធ័​នឹង​ករណី​សមត្ថកិច្ច​ជំនាញ​គយ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឆែក​រទេះ​កម្មករ​ម្នាក់​ឈ្មោះ ម៉ៅ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ម៉ូតូ​ដែល​គយ​ចាប់បាន​នោះ​មាន​ម៉ាក​អ្វី​ន​ហើយ​មានតម្លៃ​ប៉ុន្មាន​នោះដែរ គេ​គ្រាន់តែ​ដឹងថា ម៉ូតូ​នោះ​តម្លៃនៅលើទីផ្សារ បច្ចុប្បន្ន​ជាង​៣០០០​ដុល្លារ​សហរដ្ឋអាមេរិក ។​

 

​លោក យិន ផល្លី ប្រធាន​ក្រុម​គយ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មិនអាច​សុំ​ការអត្ថាធិប្បាយ​ណាមួយ​បាន​នៅឡើយ​ទេ ជុំវិញ​ករណី​ចាប់​ម៉ូតូ​១​គ្រឿង​ដែល​ឈ្មួញ​បាន​បង្កប់​នៅក្នុង​បាត​រទេះ​នោះ​៕

08-4-2014 08-4-2014 (1) 08-4-2014 (2) 08-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published