គម្រោង​ តេង លក្ខិណា ស្ថិតក្នុង​ក្តី​ស្រ​ម៉ៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ក្នុង​កម្មវិធី A1 ខន​សឺត កញ្ញា តេង លក្ខិណា កាលពីពេល​កន្លងទៅ នាង​ធ្លាប់បាន​ប្រកាសថា មាន​ផែន​ការបើក​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ឲ្យ​ស្រប​នឹង​ជំនាញ​ដែល​នាង​ខំប្រឹង​ហាត់រៀន នោះ​នៅ​មិនទាន់មាន​ផ្លែផ្កា​យ៉ាងណា​ឡើយ ខណៈ​ថ្មីៗ​នេះ​នាង​និយាយថា គ្រោង​ចំណាយ​ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ បើកហាង​កាហ្វេ​ទៀត ប៉ុន្តែ​បែរជា​នៅ​ស្ថិតក្នុង​គម្រោង​ដូចគ្នា ។​

 

​ក្រៅពី​ជា​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា តេង លក្ខិណា អាច​ស្ទូច​ប្រាក់កាស​ពី​ការថត​ម៉ូត ថត​ស្ព​ត និង​ចេញ​ធ្វើ​ពិធី​ការិនី​តាម​ខេត្ត​ឲ្យ​គេ​ម្ដងម្កាល​សឹង​មិនសូវ​ដាច់​ឡើយ​។ ម្ល៉ោះហើយ ទើប​នាង​ប្រាប់ថា ខ្លួន​មិនទាន់​ចង់​គិតដល់​រឿង​ស្នេហា បើទោះជា​មហាជន​មួយចំនួន​មិន​ជឿ​តាម​ការបញ្ជាក់​របស់​នា​ង​ក៏ដោយ​។ នាង​អះអាងថា “​មិនមែន​ថា​ខ្ញុំ​គ្មាន​អ្នក​ស្រឡាញ់​នោះទេ ប៉ុន្តែ​អាច​ថា មកពី​ខ្ញុំ​ចង់​ឲ្យ​រឹងមាំ​ផ្នែក​សិល្បៈ​សិន​ទើប​គិតថា មិនទាន់​អាច​ទទួល​រឿង​រៀបការ​ក្នុង​រយៈពេល​នេះ​បាន ហើយ​បើ​ខ្ញុំ​ការ គឺ​ប្រាកដជា​មិន​លាក់​ទេ ព្រោះ​នោះ​ជា​រឿង​សុភមង្គល​” ។ ម្យ៉ាងទៀត នាង​ក៏​ធ្លាប់​អះអាងថា មាន​ផែន​ការបើក​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ឲ្យ​ស្រប​នឹង​ជំនាញ​ដែល​នាង​ខំប្រឹង​ហាត់រៀន និង​ថ្មីៗ​នេះ​នាង​ប្រកាសថា គ្រោង​ចំណាយ​ប្រា​ក់ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​បើកហាង​កាហ្វេ​ទៀត ប៉ុន្តែ​បែរជា​អាជីព​ទាំងពីរ​នេះ នៅ​ស្ថិតក្នុង​គម្រោង​ដូចគ្នា​នៅឡើយ ។​

 

​កាលពីពេល​កន្លងទៅ​ពិធី​ការិនី​សាច់​សខ្ចី​វ័យ ២៥​ឆ្នាំ រូបនេះ ធ្លាប់​ត្រូវបាន​គេ​ភ្ញាក់ផ្អើល​នឹង​ព័ត៌មាន​ថា នាង​មាន​ជំនួយ​ប្រចាំខែ​៦.០០០​ដុល្លារ ពី​អ្នកមាន​ប្រាក់ មានអំណាច កាលពី​ជាង​មួយឆ្នាំ​មុន មាន​ឧកញ៉ា​ទិញ​រថយន្ត Rang Rover ឱ្យ​ទៀតផង​…​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ពិធី​ការិនី​ដែល​ផ្តើមចេញពី Freshie girl and boy តេង លក្ខិណា បាន​បដិសេធ​រឿងនេះ​ថា មិន​ពិត​ទេ​នាង​គ្មាន​អ្នកណា​ឧបត្ថម្ភ​អ្វី​ឡើយ​។ នាង​លើកឡើងថា ត្បិត​អី​មុន​ចូល​សិល្បៈ​នេះ សូម្បីតែ​ប៉ា​ម៉ាក់​នាង ក៏​មិន​ពេញចិត្ត​ឲ្យ​នាង​ចូល​ដែរ ប្រសិនបើ​នាង​ទទួល​កាដូ​ដូច្នេះ វា​វិត​តែ​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​នាង​កាន់តែ​អូស​នាង​ឲ្យ​ចេញពី​សង្វៀន​សិល្បៈ​នេះ​មិន​ខាន​៕

08-4-2014 (4) 08-4-2014 08-4-2014 (1) 08-4-2014 (2) 08-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published