ឈប់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធ្យូង ត្រូវ​រថយន្ត​យី​ឌុប​រ៉េ​ចង្កូត ទៅបុក​របួសធ្ងន់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​យោង​ណាស់​មនុស្ស​២​នាក់​បាន​ទទួលរងរ​បួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រ៉ឺម៉ក​ដឹក​ធ្យូង និង​រថយន្ត​យី​ឌុប ។ ករណី​គ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៥ -១០៦ ស្ថិតក្នុង​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រឺ​ម៉ក​ដឹក​ធ្យូង​ពីរ​គ្រឿង​បាន​ឈប់​បន្តកន្ទុយ​គ្នា ដើម្បី​ចាក់ទឹក​ម៉ាស៊ីន​ឲ្យ​ត្រជាក់ ខណៈដែល​កំពុង​ចាក់ទឹក​ម៉ាស៊ីន​ម៉ូតូ​នោះ ស្រាប់​តែមាន​រថយន្ត​យី​ឌុប​ដឹកទំនិញ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4523 រ៉េ​ចង្កូត​មក​បុក​ពីក្រោយ​យ៉ាង​ពេញ ទំហឹង​តែម្តង បណ្តាល​ឲ្យ​រ៉ឺម៉ក​ដឹក​ធ្យូង​ទាំងពីរ​គ្រឿង​ក្រឡាប់​ធ្លាក់​ប្រឡាយ និង​ផ្ងា​ជើង​លើផ្លូវ​ជាតិ​បណ្តាល​ឲ្យ ឈ្មោះ ផល ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ជា​អ្នកបើក​រឹ​ម៉ក​ដឹក​ធ្យូង រងរបួស​ធ្ងន់ ។ ដោយឡែក​រថយន្ត​បង្ករ​បាន​ជ្រុល​ទៅមុខ​ធ្លាក់​ក្រឡាប់​ចូលទៅក្នុង​ប្រឡាយ បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ​ម៉ែន មាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តបាត់ដំបង រងរបួស​ធ្ងន់​ជាប់​នៅ​នៅ​ក្នុងការ​ប៊ី​ន ។​

 

​ក្រោយពេល​កើត​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ និង​យក​រថយន្ត​បង្ក រ៉ឺម៉ក​ជនរងគ្រោះ​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក​ខេត្ត​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​ទាំងពីរ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ​៕

 08-4-2014 (1)

08-4-2014 08-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published