ឃាត់ និង​បញ្ជូន​ខ្លួន​ជនបង្ក ក្នុងករណី​ស្រវឹង​បុក​ជនរងគ្រោះ ទៅកាន់​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ជនល្មើស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃទី​៥ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅត្រង់ ចំណុច ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១០៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ជនល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឡេង តិច​ស្រ៊ុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤២ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ឌី វិបុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩៣ ផ្លូវ​លេខ​៣៦៩ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក TACOMA  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-5248 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ពី​ទិស​ខាងជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បត់​ស្តាំ ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ HONDA SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CI-7156 បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​ហើយ​បាក់​ភ្លៅ​ខាងស្តាំ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បង្ក និង​បញ្ជូន​រថយន្ត​បង្ក ម៉ូតូ​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​បន្តទៀត ។ ហើយ​សម្រេច​បញ្ជូន​អ្នកបើករថយន្ត​បង្ក ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយសារតែ​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ និង​មាន​ជាតិ​ស្រវឹង​ពេល​កំពុង​បើកបរ និង​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ចំនួន​០,៤៦ មី​ល្លិ​ក្រោម ក្នុង​មួយ​លីត្រ​ខ្យល់ ៕

CH-00310

 

Leave a Reply

(*) Required, Your email will not be published