របួសធ្ងន់​ម្នាក់ ខណៈដែល​រថយន្ត​បើក​បុក​ពីក្រោយ ហើយ​អូស​ជាង​៣០​ម៉ែត្រ​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​សន្លប់​ស្តូក​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​កំពុងធ្វើដំណើ​រ​តាម​កំណាត់​ផ្លូវជាតិ​លេខ ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩-២០ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បា​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​មានឈ្មោះ សោម ស៊ី​ណាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​សណ្តោង​រ៉ឺម៉ក ដោយ​ធ្វើដំណើរ​ពី​លិច ទៅ​កើត ដោយ​ឆ្ពោះទៅ​កំពង់ចម្លង​អ្នក​លឿង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​ប្រភេទ​កុងតឺន័រ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-6143 ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​នៅនឹងកន្លែង​។ ភ្លាមៗ​នោះ​អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដំណោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដោយ​ទៅកាន់​មន្ទីរ ដើម្បី​ធ្វើការ​សង្គ្រោះ​៕

08-4-2014 (1) 08-4-2014

 

Leave a Reply

(*) Required, Your email will not be published