តាម​បំបែក​ស្នេហ៍​កូនស្រី ទាំង​រាត្រី​អាពាហ៍ពិពាហ៍ ដែល​មហាជន​ហៅថា យាយ​ផាន់ ២០១៤

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ភ្ញាក់ផ្អើល​មួយ ខណៈ​ភ្ញៀវ​ញាតិ​មិ​ត្ដ​ប្រុស ស្រី បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​មួយ​ដែល​ស្ថិតនៅក្នុង​ភោជនីយដ្ឋាន​ម្លប់​ស្បូវ​ត្រ​ជា​ក់ចិ​ត្ត​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៦ខែ​មេសា ឆ្នាំ​២០១៤ នៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីនោះ​ជាខ្លាំង ពេលដែល​ម្ដាយ​និង​បងប្អូន​ខាង​ស្រី​មក​អុកឡុក ហើយ​ទាមទារ​យក​កូនស្រី​ទៅ ផ្ទះ​វិញ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រវាង​គូស្នេហ៍​ទាំង​២​នាក់​នេះ​បាន​ដឹក​ដៃ​គ្នា​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នៅមុខ​អាជ្ញាធរ​ឃុំ​វិហារ​សួគ៌​ដោយ​បញ្ជាក់ថា ពួកគេ​ទាំង​២​ពិតជា​ស្រឡាញ់គ្នា តែ​ដោយ​ឪពុកម្ដាយ​ខាង​ស្រី​ហាក់បីដូចជា​មិនពេញចិត្ដ​ជាមួយនឹង​ខាង​ប្រុស មិន​ព្រម​លើក​កូន​រប​ស់​ខ្លួ​ន​​ទៅឱ្យ​តួឯក​ប្រុស​នោះ ទើប​ពួកគេ​ទាំង​២​នាំគ្នា​រត់ចេញ​ពី​ស្រុកកំណើត​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ អស់ រយៈពេល​ជិត​១​ឆ្នាំ​មកហើយ ។​

 

​នារី​ជា​កូនក្រមុំ​ត្រូវបាន​សមត្ថកិច្ច​អះអាងថា ឈ្មោះ​ស្រ៊ុន ផល្លី អាយុ​២៤​ឆ្នាំ រីឯ បុរស​ជា​កូនកំលោះ ឈ្មោះ​ចាន់ សេង​ពិសី អាយុ​២៦​ឆ្នាំ ដែល​ពួ​ក​គេ​​ទាំ​ងពីរ​នាក់​មាន មុខរបរ​ជា​បុគ្គលិក​នៅ​ហាង​ថតចម្លង និង​ស្នាក់ នៅ​ផ្ទះជួល​ជាមួយគ្នា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។ ដោយឡែក​ឪពុករបស់​កូនក្រមុំ ឈ្មោះ​ក្រូច ស្រ៊ុន អាយុ​៥៩ ឆ្នាំ ម្ដាយ​ឈ្មោះ ដុះ សំ អាយុ​៤៨​ឆ្នាំ និង​ម្ដាយ របស់​កូនកំលោះ​ឈ្មោះ ចែ​ប គង់ អាយុ​៥២ ឆ្នាំ ដែល​គ្រួសារ​ទាំងពីរ​ខាងលើ រស់នៅ​ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល​។​

 

​លុះ​មកដល់​ថ្ងៃកើតហេតុ​ពួកគេ​ទាំង​២​នាក់​រួមទាំង​ក្រុមគ្រួសារ​ឪពុកម្ដាយ​ខាង​ប្រុស​បានរៀបចំ​កម្មវិធី​មួយ​ដែល​បាន​អញ្ជើញ ភ្ញៀវ​ចូលរួម​ពិសា​ភោ​ជ​នា​អាហារ​ដើម្បីឱ្យ​ដឹងឮ​ធ្វើជា​សាក្សី ស្រាប់តែ​ដំណឹង នេះ​បាន​លេចឮ​ទៅដល់​ឪពុកម្ដាយ​និង ក្រុមគ្រួសារ​ខាង​ស្រី​ព្រោះ​បាត់​កូន​ជិត​១​ឆ្នាំ​ក៏​លើកគ្នា​មកកាន់​នោះ​រួច​ធ្វើការ​អុកឡុក​និង​នាំ​កូនស្រី​របស់ខ្លួន​ទៅកាន់​ផ្ទះ​វិញ​ទាំងយប់ ។​

 

​ឪពុក​កូនក្រមុំ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅពេលដែល​មកដល់​កម្ម​វិធី​ឃើញ​កូនស្រី​របស់ខ្លួន ស្លៀកពាក់​តុបតែង​ជា​កូនក្រមុំ រីឯ​កូនកំលោះ ស្លៀ​ក​ពាក់​ធម្មតា ដោយ​បុរស​ជា​ឪពុក​រូបនេះ ដំបូង​ឡើយ​ដាច់ខាត មិន​មានការ​សម្រប សម្រួល​នោះឡើយ ពោល​បានដាក់​កំណត់ថា ត្រូវតែ​នាំ​កូនស្រី​របស់ខ្លួន​ត្រឡប់​ទៅវិញ បើ ទោះបី​មាន​បញ្ហា​អ្វី​កើតឡើង​នៅទីនេះ​ក៏ ដោយ​នោះ រហូតដល់​គាត់​ប្រើពាក្យ​ថា បើ កូនស្រី​មិន​ត្រឡប់ទៅផ្ទះ​វិញ គាត់​នឹង​អា​រក សម្លាប់ចោល ទើប​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​៕

08-4-2014 08-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published