តណ្ហា​ឡើងដល់​កម្រិត យកដៃ​លូក​លេង​ប្រដាប់ភេទ​ក្មេងស្រី​អាយុ​១២​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ករណី​ចាប់រំលោភ​សេ​ព​សន្ថវៈ​រហូត​បានសម្រេច កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៤ មេសា នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល គ្រា​ដែល​នាង​នៅ​ផ្ទះ​​ម្នាក់ឯង​មើល​ប្អូនប្រុស​អាយុ ១​ឆ្នាំ ប៉ុន្ដែ​ជននេះ​បាន​បដិសេធ​ការចោទប្រកាន់​នេះ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ថា ជនសង្ស័យ​ឈ្មោះ សេង វ​ណ្ណី អាយុ​៤៨​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​គ្នា ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​អា​ណា​ព្យា​បាល​ក្មេងស្រី និង​ក្រោយពី​កើតហេតុ​បន្ដិច កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ប៉ុន្ដែ​ជនសង្ស័យ​បាន​បដិសេធ​កា​រ​ចោទ​ប្រ​កា​ន់ បើទោះជា​ក្មេងស្រី​រងគ្រោះ​បានចង្អុលបង្ហាញ​ពី​សម្លៀកបំពាក់ និង​ស្គាល់​ច្បាស់​យ៉ាងណាក្ដី ។​

 

​នៅក្នុង​កំណត់ហេតុ ក្មេងស្រី​រងគ្រោះ​បាន​និយាយថា ឈ្មោះ សេង វ​ណ្ណី បាន​ចូលទៅ​ចាប់​នាង​រំលោភ ខណៈដែល​នាង​នៅ​មើល​ប្អូនប្រុស អាយុ​១​ខួប ម្នាក់ឯង​នៅក្នុង​ផ្ទះ និង​កំពុង​អាន​សៀវភៅ ពេលដែល​ឪពុកម្ដាយ​នាង​ចេញទៅ​ចម្ការ​អស់ ។ ដំបូង​ជននេះ​បាន​បបួល​នាង​ទៅ​ដើរ​រើស​សណ្ដែក​ដោយ​ប្រាប់ថា ឱ្យ​លុយ​នាង​១​ម៉ឺន​រៀល ទិញ​ខ្សែក និង​ក្រវិល​ឱ្យតែ​នាង​មិន​ព្រម រួច​ក៏​ចាប់​អូស​នាង​យកទៅ​រំលោភ​រហូត​បានសម្រេច ។ នាង​ប​ញ្ជា​ក់​ថា ក្រោយពី​រំលោភ​រួច បុរស​នោះបាន​គំរាម​អារ​.​ក​សម្លាប់​នាង បើ​នាង​ស្រែក​ឬ​ប្រាប់​ឪពុកម្ដាយ​ឱ្យដឹង ប៉ុន្ដែ​នាង​បាន​រត់​ទៅប្រាប់​ឪពុកម្ដាយ​នាង​ភ្លា​ម​ៗ ​ដែរ​ទាំង​ការឈឺចាប់ និង​ហូរឈាម​ផង បន្ទាប់ពី​បុរស​នោះ​ចេញ​ផុតពី​ផ្ទះ​នាង​បន្ដិច ។​

 

​ទោះជា​យ៉ាងណា ជនជាប់ចោទ​មិនបាន​សារភាព​ពី​ទង្វើ​របស់ខ្លួន​ដែល​បាន​ប្រ​ព្រឹ​ត្ដ​ទៅលើ​ក្មេងស្រី​ទេ  ពេល​សមត្ថកិច្ច​សួរចម្លើយ​នៅ​មូលដ្ឋាន ។ ប៉ុន្ដែ​ជននេះ​បាន​សារភាព​ពេល​បញ្ជូនមក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ថា ខ្លួន​មិនបាន​រំលោភ​ទេ តែ​បាន​ប្រើ​ម្រាមដៃ​បៀតបៀន​ប្រដាប់ភេទ​នា​ង​​ដែ​ល​ខ្លួន​គិតថា​គ្មាន​កំហុស​។​

 

​បើទោះជា​ជននេះ​បដិសេធ​យ៉ាងណាក្ដី តែ​សំខាន់​បើ​ការធ្វើ​កោសល្យវិច័យ​ឱ្យ​ក្មេងស្រី​រកឃើញថា នាង​មាន​ស្នាមរបួស​លើផ្លូវ​ភេទ បុរស​នោះ​នឹ​ង​ត្រូ​វ​​ជាប់ពិរុទ្ធ​ធ្ងន់​ជាមិនខាន ៕

08-4-2014

 

Leave a Reply

(*) Required, Your email will not be published