គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ នៃ​ការ​បូម​ខ្សាច់ អំពាវនាវ​ដល់​អាជ្ញាធរ សូម​បើកភ្នែក​មើល​ទុក្ខវេទនា​ផង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​កំពុង​គំរាមកំហែង​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៣៦ ដែល​រស់នៅ​ក្បែរ​ដែល​ស្ថិតនៅក្នុង​ក្រុមទី​៧ ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវរាជធានី​ភ្នំពេញ ខណៈដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់​។

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​រងគ្រោះ​ នោះបាន​និយាយថា គាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង​បន្ទាប់ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​បា​​ន​បូ​ម្សា​ច់​ដាក់​ដី​បំពេញ​បឹង​មួយ ដែលមាន​ព្រំប្រទល់​ជាប់​ព្រំដី​របស់​ពួកគាត់​ហើយ​ក្រុមហ៊ុន​មិនបាន​ធ្វើ​របង ដើម្បី​ការពារ​មិន​ឲ្យ​ខ្សាច់​ហូរ​ច្រោះ​ចូល​ដី​របស់​ពួកគាត់​ឡើយ​ ។ ពេលដែល​ក្រុមហ៊ុន​នោះ​បូម​ខ្សាច់​ចាក់​បំពេញ​ដី​ខាងលើនេះ​ស្រាប់តែ​ខ្សាច់​នឹង​ទឹក​ដែល​កំពុង​បូម​នោះបាន​ហូរ​ចូល​ផ្ទះ​​របស់​ពួកគាត់​ដូចជា​បាក់​ទំនប់​អញ្ចឹង​ហើយ​បាន​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​ ។ ម្យ៉ាងវិញទៀត​ខ្លាច​មាន​គ្រោះ​ថ្នា​ក់​​ដ​ល់​អាយុជីវិត​របស់​កូនៗ​របស់​ពួកគាត់​ផង​នោះ​ពួកគាត់​បាន​ជូនដំណឹង​ទៅ​លោក ពេជ្រ សារឿន ដែល​ចៅសង្កាត់​ជ្រោយចង្វារ ដើម្បី​ចា​ត់​វិ​ធា​ន​កា​រ​រឿងនេះ ។ លោក​ចៅសង្កាត់​ជ្រោយចង្វារ​បាន​ប្រាប់​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ ឲ្យ​បញ្ឈប់​ការ​បូ​ប​ខ្សាច់​ជា​បណ្ដោះអាសន្ន និង​ធ្វើការ​ដោះ​ស្រាយ​សំណង​ការខូចខាត​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរ​ដ្ធ​ដែល​បាន​ខូចខាត​រួចរាល់​សិន​ទើប​ឲ្យ​ធ្វើការ​បូម​បន្ត ។

 

នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ​។ ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ជា​ពិ​សេស​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឬ​ស្សី​កែវ គួរ​ចាត់​វិធា​ការ​ដល់​ក្រុមហ៊ុន​បូម​ខ្សាច់ ប្រសិន​មិន​ដូច្នោះ​ទេ​ប្រជាពលរដ្ឋ​និង​ទទួលរង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​នេះ​បូម​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ​៕

07-4-2014 (2) 07-4-2014 (3) 07-4-2014 (4) 07-4-2014 (5)

 

Leave a Reply

(*) Required, Your email will not be published