អាង​ខ្លួន​ជា​មន្ត្រី​យោធា​សក្តិ​៤​កន្លះ ទាញ​កាំភ្លើង​វាយ​ក្បាល​ជនរងគ្រោះ ហើយ​បើករថយន្ត​រត់គេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោធា​សក្តិ​៤​កន្លះ​ម្នា​ក់បាន​ដក​កាំភ្លើង និង​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ត្រង់​ត្រចៀក​ខាងឆ្វេង ក្នុង​ទំនាស់​ពាក្យសម្តី​នៃ​ប្រាក់​បំណុល ។ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៤ នៅផ្ទះ​លេខ​៧០ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ក់ សុភាព ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​ភាគី​បង្ក​មានឈ្មោះ ស្រៀ​ង អ៊ាង​លី ជា​មន្ត្រី​យោធា​សក្តិ​៤​កន្លះ​ជា​ប្រើប្រាស់​អាវុធ​ក្នុង​អំពើហិង្សា និង​ម្នាក់ទៀត​ជា​ម្ចាស់បំណុល​មានឈ្មោះ ម៉ាត់ ស៊ុប​អ៊ី ។
​នៅ​ថ្ងៃកើតហេតុ​ជនបង្ក​បាន​ទៅផ្ទះ​ជនរងគ្រោះ ក្នុង​គោលបំណង​ទារប្រាក់​ជំពាក់ ។ ប៉ុន្តែ​ជនរងគ្រោះ​កាលណោះ​បាន​ខ្ចីប្រាក់​ចំនួន​៥​រយ​ដុល្លារ​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ ។

 

លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ជនបង្ក​ដែលជា​ម្ចាស់បំណុល​បានមក​ទារប្រាក់​មុន​កំណត់ ព្រមទាំង​បង្ខំ​ឲ្យ​ជនរងគ្រោះ​ធ្វើ​កិច្ចសន្យា​ថ្មី​ទៀត តែ​ជនរងគ្រោះ​មិន​ព្រម​ស្រាប់តែ​បក្ខពួក​ម្នាក់​ដែលជា​ទាហាន​នោះបាន​ទាញ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K54 មក​ផ្ជ​ង់​គំរាម និង​វាយ​បណ្តាល​ឲ្យ​របួស​ក្បាល​ត្រង់​ត្រចៀក​ខាង​ធ្វេ​ង ។ ភ្លាមៗ​នោះ​ជនបង្ក​បាន​ឡើង​ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-6282 សំដៅ​ចូលមក​រាជធានី​ភ្នំពេញ​វិញ​។ តែ​ត្រូវ​ជនរងគ្រោះ​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​បក្ខពួក​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ​៕

07-4-2014 (2)

07-4-2014 (1)  07-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published