គោលនយោបាយ​ភូមិ​ឃុំ គ្មាន​សុវត្ថិ​ភាពលេច​ជា​រូបរាង​ឡើង ពេលដែល​ក្មេង​ទំនើង​មួយក្រុម ទៅ​បំផ្លិចបំផ្លាញ​លំនៅឋាន​អ្នកភូមិ​ដែល​កំពុងមាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ (​វីដេអូ​)

, , Leave a comment

​រាជ​ធា​នៅ​ភ្នំពេញ ៖ កាល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៤​នេះ ក្មេង​ទំនើង​ក្រុម​បានធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​លំនៅឋាន​​រ​ប​ស់​​ប្រ​ជា​ព​លរ​ដ្ឋ​​មួ​​យ​ក​ន្លែ​ង ឋិត​នៅ​ភូមិ​១១ ក្រុម​៤១ សង្កាត់​បឹងកក់​ទី​១ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​ដំបង កាំបិត ដុំថ្ម បាន​លើកគ្នា​មក​វាយកម្ទេច​ចា​ន​ឆ្នាំ​ង តុ កៅអី និង​របស់របរ​ប្រើប្រាស់​របស់​អ្នកភូមិ​ដែល​កំពុងមាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ដែល ស្និទ្ធ​នឹង​ឧត្ដមសេនីយ៍​ផ្កាយ​បី​ម្នា​ក់​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​កើតមាន​អំពើហិង្សា​បាន​ខ្សឹបខ្សៀវ​ថា ក្រុម​ក្មេង​ទំនើង​ដែល​មក​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់​ប្រជារាស្ត្រ​ខាងលើនេះ នៅ​ពី​ក្រោយខ្នង​ត្រូវបាន​អ្នកឧកញ៉ា ឃុន សៀ ប្រធាន​ក្រុមហ៊ុន​ឃុន សៀ អ៊ី​ម​ផត អ៊ិ​ច​ផត  និង​មាន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង ជាទី​ប្រឹក្សា និង​ជា​នាយករង​ខុទ្ទកាល័យ និង​ជា​ប្រធាន​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជួល​សកម្មភាព​ទាំងអស់នេះ ដើម្បី​រំលោភបំពាន​យក​ដីធ្លី​ទំហំ​ប្រមាណ​៤៨០​ម៉ែត្រក្រឡា ដែលមាន​តម្លៃ​តាម​ទីផ្សារសេរី​ប្រមាណ​២​​លាន​ដុល្លារ​អាមេរិក ។​

 

​ប្រភព​ប្រជាពលរដ្ឋ​ដែល​រង​នូវ​អំពើហិង្សាលោក លី ស្រ៊ា​ខេង រៀបរាប់ថា អ្នក​ដែល​ប្រើ​ហិង្សា​មកលើ​គ្រួសារ​របស់លោក គឺជា​ក្រុម​បុគ្គលិក​ស​ន្តិ​សុ​ខ​​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​។ លោក​បន្តថា នេះ​ជា​អំពើ​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ ដើម្បី​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន ហើ​យ​​យក​ដី​លក់​ឲ្យ​ឧត្ដមសេនីយ៍​ផ្កាយ​បី ជាទី​ប្រឹក្សា និង​ជា​នាយករង​ខុទ្ទកាល័យ និង​ជា​ប្រធាន​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ។​

 

​លោក​បញ្ជាក់​បន្ថែមថា គ្រួសារ​របស់លោក​រង​ការគំរាមកំហែង​វាយដំ និង​ប៉ុនប៉ង​សម្លាប់​ជាច្រើន​ដង​ច្រើនសា តែ​លោក​មិន​ព្រម​ចាកចេញ​ឡើយ​។ លោក​ចោទថា គ្រួសារ​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជា​អ្នកទទួលខុសត្រូវ​ក្នុង​អំពើហិង្សា​នេះ ព្រោះថា បើ​ពលរដ្ឋ​ទាំងបី​គ្រួសារ​ចា​ក​ចេ​ញ​​ពី​ដី​ទំនាស់​អ្នក​ដែល​ទទួលផល​គឺ​លោក ឧ​ត្ត​ម​សេនីយ៍ យឹម លាង ដែលជា​កូន​របស់លោក យឹម ឆៃលី​។​

 

​ជុំវិញ​បញ្ហា​ទាំងអស់នេះ អ្នកឧកញ៉ា ឃុន សៀ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ យឹម លាង មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ករណី​ពាក់ព័ន្ធ​នឹង​កា​រ​ចោ​ទ​ប្រកាន់​ពី​បញ្ហា​ខាងលើនេះ​ទេ ។​ ​មួយវិញទៀត​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ចំពោះ​សុវត្ថិភាព​របស់​ប្រជាព​រដ្ឋ ដែល​រង​នូវ​អំពើហិង្សា​ទាំ​ង​អស់នេះ គួរ​មាន​វិធានការ​បែបណា​ដែរ​?៕

 07-4-2014 (2) 07-4-2014 (3)

07-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published