ជនជាតិ​វៀតណាម​នាំ​គ្រឿងញៀន​ប្រមាណ​កន្លះ​គីឡូក្រាម ចូលមក​ពង្វក់ស្មារតី និង​បំពុល​យុវវ័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថ្នាំញៀន​ប្រមាណ​កន្លះ​គីឡូក្រាម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាបបាន​ជាប​ន្ត​បន្ទាប់ ជាមួយ​ជ​ន​ស​ង្ស័​យ​​២​នាក់ ដែលជា​មេខ្លោង​ជួញដូរ​ដ៏​សកម្ម ។ ករណី​ចុះបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ខា​ង​ជើ​ង​​ស្ពាន​ជ្រោយចង្វា (​ក្បែរ​រង្គសាល​បណ្តែត​ទឹក​ចតុមុខ​) ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ យ៉ យ៉ាំង​ធី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជា​មេខ្លោង​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ និង​ម្នាក់ទៀត​ឈ្មោះ ហ្វា​ម ធី​ធឿ​ង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ក្រោ​យ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ពណ៌​ថ្លា​៣​កញ្ចប់​តូច ថ្នាំញៀន​ប្រភេទ​ពណ៌​លឿង​២​កញ្ចប់​តូច និង​មួយកញ្ចប់​ធំ និង​ក្រាម​ពណ៌​ស​ថ្លា​ប្រហែល​កន្លះ​គីឡូក្រាម រួមទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន រួមទាំង​វត្ថុតាង ដើម្បី​រង់ចាំ​ចំណាត់​ការបន្ត​៕

07-4-2014 (1) 07-4-2014 (2) 07-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published