ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិឃុំ មានសុវត្ថិតភាពទាំង០៩ចំណុចជាប្រយោជន៏ ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុនសែន ជានាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។ គោលនយោបាយស្តីភូមិឃុំមានសុវត្ថិភាពនោះ មានចែងត្រង់មាត្រាមួយចំនួនទាក់ទិននិងការហាមមិនឲ្យមានបនលែងល្បែង សងគ្រប់ប្រភេទនៅក្នុងភូមិឃុំដែលជាកន្លែងរស់របស់ប្រជាពលរដ្ឋ ហើយនាពេលកន្លងទៅនេះ គេបានឃើញក្រុមមន្ត្រី ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន ជាពិសេស់នោះសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថចំណុះឲ្យក្រុង ប៉ោយប៉ែតបានចុះពង្រឹងនិងណែនាំមិនឲ្យប្រជាពលតាមរដ្ឋបើក ល្បែងស៊ីសងគ្រប់ប្រភេទនៅនោះទេ ជាងនេះទៅទៀតនោះថែមទាំងបានលើកឡើងអំពីវិធានការទប់ស្កាត់និងការការពារ ដោយប្រើយន្តការច្បាប់ជាគោលផងដែរ ។
តមកទៀតក្រុមមន្ត្រីអ្នកអនុវត្តន៏ច្បាប់ទាំងនោះ ថែមទាំងបានចុះទៅអប់រំប្រជាពលរដ្ឋតាមមូលដ្ឋាននានា និងបានចែកខិតបណ្ណ័ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋប្រុសស្រីដើម្បីឲ្យយល់ពីគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ប៉ុន្តែតែផ្ទុយទៅវិញការចុះអប់រំក្នុងមូលដ្ឋានរបស់កងកម្លាំងមាន សមត្ថកិច្ចគ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ។ ធាតុពិត គឺបនល្បែងស៊ីសងរីកដុះដាលដូចផ្សិតពេញទីក្រុងប៉ោយប៉ែតនៅតែកើតមាន គ្មានសមត្ថកិច្ចណាម្នាក់ចេញមុខទៅបង្ក្រាបនោះឡើយ សូម្បីតែមន្ត្រីសុរិយោដីម្នាក់បើកល្បែងកន្ទុយលេខដ៏ធំ ឈ្មោះសំ ហេង នោះសព្វថ្ងៃនេះកំពុងតែពេញនិយមយ៉ាងខ្លាំង ហើយរូបគេបានពង្រីកអាជីព្វពាស់ពេញទីក្រុងប៉ោយប៉ែត ដោយមិនខ្លាចរអានិងច្បាប់របស់ប្រទេសជាតិនោះឡើយ។ ព្រោះមន្ត្រីសុរិយោដីរូបនោះសំអាងថាខ្លួនរបស់គេក៏ជាមន្ត្រីក្នុង ជួរាជរដ្ឋាភិបាលដែរ ដូច្នេះគេចង់ធើ្វអីក៏ស្រេចតែអំពើចិត្ត ។
ជាការពិតណាស់ប្រជាពលរដ្ឋជាច្រើនដែលបានមកលេងនៅតំបន់ប៉ោយប៉ែតនេះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាដែលបានឃើញ សំ ហេង ដាក់ពង្រាយកូនកញ្ច្រែងកត់ឆ្នោតនៅតាមមុខផ្ទះជួដងផ្លូវជាតិលេខ០៥ និងតាមនិគមន៏នានាជុំវិញក្រុងប៉ោយប៉ែតនោះ ។ ចំណែកបុគ្គលទុទិដ្ឋនិយមមួយចំនួនបានលើកឡើងថា សំ ហេង កំពុងតែបង្កើតការងារយ៉ាងសកម្មជូនប្រជាពលរដ្ឋឲ្យបានធើ្វ ព្រោះស្របពេលនេះ រាជរដ្ឋាភិបាលក៏បានប្រកាស់ពីការកែទម្រង់ស៊ីជម្រៅនោះដែរ ។
ដោយឡែកមន្ត្រីអ្នកច្បាប់វិញបានលើកឡើងពាក់ពន្ធ័និង សំ ហេង ថា៖បានកំពុងតែផ្កើនជាមួយគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ពួកគេបានលើកឡើងទៀតថា សមត្ថកិច្ចពាក់ពន្ធ័គប្បីបង្ក្រាបបនល្បែង បុគ្គលសំហេងនេះឲ្យខានតែបានដើម្បីអនុវត្តន៏ច្បាប់ ។ ជាការពិតណាស់កន្លងមកគេឃើញមានការបង្ក្រាបខ្លះៗដែរពីសមត្ថកិច្ចនៅ តំបន់ប៉ោយប៉ែតនេះ ប៉ុន្តែការបង្ក្រាបមិនចំទិសដៅឡើយ ពោលគឺផ្ទះសំហេង ដែលជាមេល្បែងដ៏ធំនោះគេមើលមិនឃើញ មិនខុសពីពាក្យចាស់លោកថាដើរវាយស្មៅបង្អើលពស់នោះឡើយ ។
សូមបញ្ជាក់ថា លំនៅស្ថានមេកន្ទុយលេខរបស់ឈ្មោះ សំ ហេង គឺនៅទល់មុខសណ្ឋាគារប៉ោយប៉ែតផាស់ជាប់និងដងផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកប្រភពមួយពីមន្ត្រីសុរិយោដីស្រុកអូរជ្រៅបានបង្ហើបមកថា សំ ហេង ជាមន្ត្រីសុរិយោដី ស្រុកអូរជ្រៅប៉ុន្តែបុគ្គលម្នាក់នេះមិនបានចូលបំរើការងារដូច អ្នកដទៃឡើយ គឺបើកយកតែប្រាក់ខែពីរដ្ឋតែប៉ុណ្ណោះ ហើយមួយថ្ងៃៗគិតតែពីដើរប្រមូលលុយតាមតូបលក់ឆ្នោតនៅឯមូលដ្ឋាន ក្រុងប៉ោយប៉ែត ។
បើបែបនេះមែននោះ ឈ្មោះ សំ ហេង គឺគេអាចនិយាយបានថាជាមន្ត្រីបាយឆៅ ឬក៏មន្ត្រីសំអ៊ុយដែលរដ្ឋាភិបាលដឹកនាំដោយ សម្តេច ហ៊ុន សែន គប្បីពិចារណាលើមន្ត្រីរូបនេះផង ទើបជាការត្រឹមត្រូវ ព្រោះរូបគេមិនបានបំរើឲ្យផលប្រយោជន៏ជាតិនោះទេ ។ ពាក់ពន្ធ័និង សំ ហេង បានបើកល្បែងស៊ីសងនេះដែរកន្លងមក លោក លី សារី ប្រធានមន្ទីរនិងសុរិយោដីខេត្តបន្ទាយមានជ័យធ្លាប់បានសារភាពថា សំ ហេង ពិតជាមន្ត្រីសុរិយោដីមានឈ្មោះនៅស្រុកអូរជ្រៅមែន តែមិនសូវបានចូលធើ្វការងារនោះទេ លោកថា៖សព្វថ្ងៃនេះគេមានការងារនៅផ្ទះច្រើន ។
ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំ ហេងសព្វថ្ងៃហាក់មិនបានខ្លាចនិងប្រពន្ធ័ច្បាប់នៅក្នុង ខេត្តបន្ទាយមានជ័យនេះទេ ប្រពន្ធ័ច្បាប់នៅខេត្តនេះហាក់បីបិទភ្នែកឲ្យ សំ ហេង ប្រព្រឹត្តបទល្មើសតាមតែអំពើចិត្ត បើនៅតែបែបនេះតទៅទៀតនោះប្រជាពលរដ្ឋនឹងអស់សង្ឃឹមលើអ្នកអនុវត្តន៏ ច្បាប់ជាក់ជាមិនខាន ។ យ៉ាងណាក្តីគេនៅសង្ឃឹមចំពោះសមត្ថភាព លោ គោ ស៊ុម សារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលទើបតែឡើងគ្រងតំណែងកាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ ព្រោះនៅគ្រាដែលលោកត្រូវបានប្រកាស់តែងតាំងនោះ លោកអភិបាលថ្មីបានឡើងសម្តែងសុឆន្ទៈប្រាប់ប្រជាពលរដ្ឋថាលោកនឹង អនុត្តតាមច្បាប់ ដើម្បីបំរើផលប្រយោជន៏ជូនជាតិមាតុភូមិ ដូច្នេះសង្ឃឹមថាសំបុកបនល្បែងរបស់ សំ ហេង និងជូបផលលំបាកនៅថ្ងៃខាងមុខជាមិនខាន ប្រសិនបើលោក គោ ស៊ុម សារឿត ចង់ឲ្យច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាព បំរើឲ្យផលប្រយោជន៏ ប្រជាពលរដ្ឋតាមមូលដ្ឋានពិតប្រាកដនោះ ៕