សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​ប្រណីត​ក្នុងផ្ទះ​លោក គឹម ប៊ុន​ថា​ន ឬ ហ៊ឹម ថៃ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ធំ

, , Leave a comment

​ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ នេះ លំនៅដ្ឋាន​២​កន្លែង​ជាប់​គ្នា​ស្ថិតនៅ​ភូមិ ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែនអាជ្ញាធរ​ខេត្ដ​កំពង់ធំ​បាន​ប្រើប្រាស់​កម្លាំងចម្រុះ​ស្ទើរ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​បាន​ចូលទៅ​ឡោមព័ទ្ធ ដើម្បី​អនុវត្ដ​ដីកា​លេខ​៩៧៤ របស់​ប្រធាន​សាលាដំបូង​ខេត្ដ​កំពង់ធំ ដែល​បង្គាប់​ឱ្យ​ព្រះរាជអាជ្ញា​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង សេង ម៉េង​ស្រ៊ុន រុករក​វត្ថុតាង​ដែល​ល្មើសច្បាប់​។​

 

​សេចក្តីរាយការណ៍​បន្ត​ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ឆែកឆេរ​រួមមាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខ័​ណ្ឌ ផ្នែក​សង្កាត់ ប៉ូលិស​ខេត្ដ​-​ក្រុង កងរាជអាវុធហត្ថ​ខេត្ដ តំណាង​អាជ្ញាធរ​ក្រុង​ស្ទឹងសែន សង្កាត់​តំបន់សឹករង​ខេត្ដ និង​អ្នកយកព័ត៌មាន​ជាច្រើន​នាក់​។​ ​ក្រោយ​ការឆែកឆេរ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ចំនួន​២២៧​ដុំ ស្មើនឹង​៦,៩​ម៉ែត្រគូប​ដែល​រកឃើញ​នៅ​លំនៅដ្ឋាន​ឈ្មោះ សៀង ហៀក ភេទ​ប្រុស គេ​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ នាងនួន​១៣១​ដុំ និង​ផ្ទះ​ឈ្មោះ គឹម ប៊ុន​ថា​ន  ឬ​ហ៊ឹម ថៃ ជាម​ន្ត្រី​ក្នុង​កងរាជអាវុធហត្ថ​ឋានៈ វរសេនីយ៍ត្រី​តួនាទី​ជា​នាយការិយាល័យ​សរុប​នៃ​មន្ទីរ​ស្រាវជ្រាវ និង​យុត្ដិធម៌​កង រាជ​អាវុធហត្ថ​ខេត្ដ​កំពង់ធំ មាន​ឈើ​ចំនួន​៩៦ ដុំ ។ ប៉ុន្ដែ​លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បាន​អះអាងថា ជា​ឈើ​របស់​ឈ្មោះ គឹម ប៊ុន​ថា​ន ឬ ហ៊ឹម ថៃ នេះ​ទាំងអស់​។​

​ប្រភព​បន្តថា ឈ្មោះ ហ៊ឹម ថៃ (​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​ស្នាក់នៅ​ភូមិ​-​ឃុំ​) ដោយឡែក​ឈ្មោះ​នៅក្នុង​កងរាជអាវុធហត្ថ គឺ គឹម ប៊ុន​ថា​ន​។ ឈ្មោះ គឹម ប៊ុន​ថា​ន  នេះ​ត្រូវបាន​គេ​ដឹងថា​ប្រើ​ស្បែក​PM រកស៊ី​ឈើ​យូរ​មក ហើយ​មិនដែល​សមត្ថកិច្ច​ណា បង្ក្រាប​បានឡើយ​គឺ​ប្រើ​ស្បែក PM ។ ប្រជាពលរដ្ឋ​បាន​គាំទ្រ​សារ​ទរ​ដែល អាជ្ញាធរ​ខេត្ដ​កំពង់ធំ​បញ្ចេញស្នាដៃ​បង្ក្រាប​បទល្មើស​ខាងលើ​នោះ​ហើយ​ចង់ឃើញ អាជ្ញាធរខេត្ត ឬ​ថ្នាក់លើ​របស់​មន្ត្រី​ខិលខូច​នោះ​នឹង​ចាត់វិធានការ​ចំពោះ​មន្ដ្រី ដែល​ប្រើ​ស្បែក​PM ហើយ​រកស៊ី ដឹកជញ្ជូន​ឈើ​ល្មើស​នោះ​ព្រោះ​កន្លងមក​មន្ត្រី រូបនេះ​មាន​សិទ្ធ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​សេដ្ឋកិច្ច​រក​ចំណូល​មិនចេះ​រីងស្ងួត​ដោយបាន​ប្រើប្រាស់​អំណាច ដើរ​ប្រមាញ់​ចាប់​ឈើ​ពី​អ្នករកស៊ី​ដទៃ​ផង និង​គាប​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​បង់លុយ​ឆៅៗ​ផង​គឺ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់ខ្វាយ​ចំពោះ​ការ​រឹតបន្តឹង ពី​ថ្នាក់លើ​ម្តងណា​ឡើយ​៕

06-4-2014

 

Leave a Reply

(*) Required, Your email will not be published