តារាចម្រៀង​កោះ​តៃវ៉ាន់​នាង Tran Giai ប្រើប្រាស់​សម្រស់​ជា​ធ្នាក់​នៃ​ការរក​ប្រាក់ និង​ភាពល្បីល្បាញ​

, , Leave a comment

​ប្រទេស​ចិន ៖ តារាចម្រៀង​ស្រី​របស់​កោះ​តៃវ៉ាន់ Tran Giai ត្រូវបាន​ចាប់ខ្លួន​ខណៈពេលដែល​នាង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ ផ្លូវភេទ​និង​កា​រ​ប្រើ​ប្រា​​ស់​​គ្រឿងញៀន​។ យោងតាម​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ប៉ូលិស​កោះ​តៃវ៉ាន់​បាន​រាយការណ៍​អំពី​តារា​ស​ម្តែង Tran Giai អាយុ ២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​ក្រុម​របស់គេ​ដែលមាន​គ្នា​៨​នាក់ ក្នុងនោះ​មាន​ប្រុស​៤​នាក់ និង​ស្រី ៤​នាក់ នៅពេលដែល​ពួ​កគេ​កំពុង​ប្រ​ព្រឹ​ត្តឹ​អំពើ​ពេស្យាចារ និង​ប្រើប្រាស់​គ្រឿងញៀន ។ ​ប៉ូលិស​បាន​និយាយថា​បន្ទាប់ពី​បាន​ឆែកឆេរ ក្លិប​រាត្រី​គ្រប់កន្លែង​ទាំងអស់ ពួកគេ​បាន​រ​ក​ឃើ​ញ​កញ្ឆា​ជាច្រើន ព្រមទាំង​ឧបករណ៍​សម្រាប់​រួមភេទ​មួយចំនួនទៀត​។​

 

​ម្យ៉ាងទៀត​ពួកគេ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​សភាព​រហិតរហៃ​បន្ទាប់ពី​បាន​ប្រើប្រាស់ គ្រឿងញៀន​។ ប៉ូលិស​មានការ​ភា្ញ​ក់​ផ្អើល​នៅពេលដែល​ម​នុស្ស​ពីរ​នាក់​នៅក្នុង​ចំណោម​ពួកគេ គឺជា​តារាចម្រៀង ឈ្មោះ Tran Giai ។ នៅពេលដែល Tran Giai ត្រូវបាន​ប៉ូលិស​នាំខ្លួន​នាង​ទៅ កាន់​ស្ន​ង​កា​រ​​ប៉ូ​លិ​ស ផ្នែក​បង្ក្រាប​ការជួញដូរ តារាចម្រៀង​ស្រី​វ័យ ២១ ឆ្នាំ បាន​យក​អាវ​មក​គ្រប់មុខ​ដើម្បី​បិទបាំង​ភាពអាម៉ាស់​។ ប៉ូលិស​បាន​បន្តទៀតថា​ពួកគេ​នឹ​ងត្រូវ​សួរ​សំណួរ​មួយចំនួន​ដើម្បី​ប្រមូល ការកត់ត្រា​ទុក​សម្រាប់​យកទៅ​ស៊ើបអង្កេត​បន្ថែមទៀត​។ គួរ​បញ្ចាក់​ផងដែរ​ថា​នេះ​គឺជា​ព័ត៌មាន​ដែល​មនុស្ស​ជាច្រើន​មាន ការភ្ញាក់ផ្អើល​ដោយសារ​រឿងអាស្រូវ​របស់​តារាចម្រៀង​ស្រី​រូបនេះ ៕

05-4-2014 (3)

05-4-2014 (1) 05-4-2014 (2)  05-4-2014 (4) 05-4-2014 (5)

 

Leave a Reply

(*) Required, Your email will not be published