បាត់​ខ្លួន​ម្នាក់ និង​សង្គ្រោះបាន​ម្នាក់ ខណៈដែល​នារី​វ័យក្មេង​ពីរ​នាក់​រអិល​ជើង​ធ្លាក់ចូល​ទឹកទន្លេ​មេគង្គ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ឧបទ្ទវហេតុ​មួយ​បណ្តាល​ឲ្យ​នារី​វ័យក្មេង​ពីរ​នាក់​បងប្អូនជីដូន​មួយ​បាន​រអិល​ជើង​ធ្លាក់​ពីលើ​ច្រាំង​ចូលទៅក្នុង​ទឹកទន្លេ​មេគង្គ​ដោ​យ​បា​ន​​បា​ត់​ខ្លួន​ម្នាក់ និង​សង្គ្រោះបាន​ម្នាក់ ។ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ ក្នុងភូមិ​គៀន​ជ្រៃ​ក្រៅ ឃុំ​គៀ​ន​​ជ្រៃ ស្រុក​កំពង់សៀម ហើយ​រហូតមកដល់​វេលា​ម៉ោង​៧​យប់​ក៏​នូវតែ​រក​ក្មេងស្រី​ដែល​បាត់​នោះ​មិន ទាន់​ឃើញ​នូវឡើយ​សន្និដ្ឋាន​ស្លាប់​បា​ត់​ទៅ​ហើ​យ ។​

 

​តាម​ការ​សន្ម​ត់របស់​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា នៅ​ពេលមុន​កើតហេតុ​ក្មេងស្រី​ឈ្មោះ សុខុម និង​ឈ្មោះ មន សូ​មួយ អាយុ​១៥​ឆ្នាំ​ដូចគ្នា​បាននាំគ្នា​ដើ​រ​​ចេ​ញពីផ្ទះ​របស់ខ្លួន​សំដៅទៅ ច្រាំងទន្លេ នៅ​ខាងក្រោយ​ផ្ទះ  ដើម្បី​បោក​សម្លៀកបំពាក់​ដូច​សព្វមួយដង ។ ពេលដែល​ទៅដល់​មាត់ទន្លេ​នោះ​ចៃ​ដ​ន្យ​​ស្រា​ប់តែ​រអិល​ជើង ជាហេតុ​បណ្តាល​ឲ្យ​ទាំងពីរ​នាក់​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​មេគង្គ​ ហើយ​រំពេច​នោះ​ត្រូវបាន​អ្នកភូមិ​ដែល​មក​ងូតទឹក​ទន្លេ​នៅ​ក្បែ​រនោះ​​ឃើញ​នាំគ្នារ​ត់ម​កលោត​ចូលទៅក្នុង​ទឹកទន្លេ​ជួយសង្គ្រោះ​បាន​ឈ្មោះ សូ​មួយ ។ ចំណែក​ឈ្មោះ សុខុម បាន​បាត់​រាវ​មិនឃើញ​សោះ​រហូ​ត​ដ​ល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នៅតែ​មិនទាន់​ឃើញ​ទៀត ។​

 

​ក្រុមគ្រួសារ​ថា​ក្មេងស្រី​ដែល​បាត់​ខ្លួន​នោះ​មិនចេះ​ហែល​ទឹក​ឡើយ ទោះបីជា​មេឃងងឹត​ចូលមក​ដល់​ក្តី​ក៏មាន​ទូក​ជាច្រើន​គ្រឿង​ដែល​បាន​បំពាក់​ទៅដោយ​ភ្លើងគោម​បាន​តាម​រាវរក​បន្តទៀត​ក្រោម​មេឃ​កំពុង​បង្អុរ​ភ្លៀង​ធ្លាក់​ចុះមក​តក់ៗ​ក្តី ៕

05-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published