ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពេល​កំពុង​ចែកចាយ​ថ្នាំញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ដែលជា​គូរ​សង្សា​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​អ្នក​ទាំងពីរ​កំពុង​ធ្វើ​សកម្មភាព​ចែ​ក​ចា​យ​ថ្នាំញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុ​ង​ភូ​មិ​៥ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឌី ឡា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវឌឿងហែម ខាងក្រោយ​រោងចក្រ​គង់​ហុ​ង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ មុខរប​មិន​ប្រាកដ និង​ម្នាក់ទៀត​មានឈ្មោះ សួន សុ​លីកា ភេទ​ស្រី អាយុ ១៨​ឆ្នាំ ស្នា​ក់​​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦៩ សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សម្ងាត់​បាន​រាយការណ៍​មក​ថា​មាន​ជនសង្ស័យ​២ នាក់​អង្គុយ​លើ​ម៉ូ​តូ​​នៅ​ចំណុចកើតហេតុ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ភ្លាមៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ឡោម​ព​ទ្ធ័​ឃាត់​ជនសង្ស័យ​បាន​ពីរ​នាក់​យ​កម​ក​កាន់​ស្នាក់ការ ប៉ុស្តិ៍​សាកសួរ ។ ក្រោយពី​សាកសួរ​រួច​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​អ្នកយក​ពត៌មាន​ថា ជនសង្ស័យ​បាន​សារភាពថា​ខ្លួនគេ​ពិ​ត​ជា​បាន​ចែកចាយ​ជួញដូ​គ្រឿងញៀន​ពិតប្រាកដ​មែន​។ បន្ទាប់មកទៀត​សមត្ថកិច្ច​រិ​ប​អូស​យកបាន​មាន​វត្ថុ​តាំង​ដែល​ជាប់​នៅលើ​ខ្លួន​ជនសង្ស័យ​រួមមាន​ថ្នាំ​ប្រភេទ​ស​ថ្លា​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​១៣​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​សេព​មួយ​កំ​ប្លេ​លុយ​ដុល្លារ​១០០$ លុយ​ខ្មែរ​២១០០​រៀល កងដៃ​ដាំ​ត្បូង​៩​គ្រាប់​១ ក្រវិល​មាស​១​គូ ទូរស័ព្ទ​ចុច​ពិល​ពណ៌​ក្រហម​១​គ្រឿង ម៉ូតូ​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-5433 ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាំង​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕

05-4-2014 (1) 05-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published