យក​ជីវិត​ជាដើម​ទុន ទៅ​ប្លន់​ម៉ូតូ​សិស្សសាលា ទេវតា​មិន​ជួយ ស្លាប់​មួយ រស់​មួយ ពេល​ប្រជាពលរដ្ឋ​មាន​កំហឹង​ព្រួត​វាយ​

, , Leave a comment

​ខេត្ដ​តាកែវ ៖ ជនសង្ស័យ​២​នាក់​បាន​យក​ជីវិត​ជាដើម​ទុន​ក្នុងការ​ប្រកបមុខរប​រ​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម រហូតដល់​ម្នាក់​បាន​ស្លាប់​ក្រោម​ការ​ព្រួត​វាយ​នៃ​ភ្លើងកំហឹង និង​ម្នាក់ទៀត​បាន​រងរបួស​ពេញ​ខ្លួន បន្ទាប់ពី​ប្លន់​ម៉ូតូ​សិស្សសាលា​ពី​ចំណុច​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ដ​កណ្ដាល កាលពី​ម៉ោង​១​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ ហើយ​បាន​ជិះ​គេច ខ្លួន​ចូលទៅ​ទឹកដី​ខេត្ដ​តាកែវ​ត្រូវ​ប្រជាពលរដ្ឋ​កាត់ទោស​ប្រហារជីវិត​ម្នាក់​នៅ​កណ្ដាល​បឹង​ស្វាយ​ខម ស្ថិតនៅ​ឃុំ​ចំប៉ី ស្រុក​បាទី និង​ម្នាក់ទៀត​ត្រូវ​ចាប់ខ្លួន នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​បាទី​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ដ​កណ្ដាល មាន​ករណី​ប្លន់​ម៉ូតូ និង​គ្រឿងអលង្ការ លុយ ពី​សិស្សសាលា​ម្នាក់​ហើយ​ក្រុមចោរប្លន់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​មកដល់​ភូមិ ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ដ​តាកែវ ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយនឹង​អាជ្ញាធរ​ព្រមទាំង​ប្រជាពលរដ្ឋ​ចាប់ខ្លួនបាន​ម្នាក់ និង​ម្នាក់ទៀត​ផ្ដួល​ម៉ូតូ​រត់​ចុះ​បឹង​ត្រូវ​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​រហូតដល់​ស្លាប់ ។​

 

​ប្រភព​ដដែល​បាន​បន្ថែមទៀតថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ថុល បញ្ញា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្ដ​តាកែវ ។ ចំណែក​ម្នាក់ទៀត​ដែល​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ឈ្មោះ ដេ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។ ក្រុមចោរប្លន់​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​និក ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​សៀមរាប​1Q-0224 ដើម្បី​ធ្វើ​សកម្មភាព ។ ចំណែក​ម៉ូតូ​ដែល​ក្រុមចោរប្លន់​យក​ពី​សិស្សសាលា​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-7775 ជា​ម៉ូតូ​របស់​នារី​រងគ្រោះ​ឈ្មោះ​ជុំ គឹម​ហ៊ុយ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​បើតាម​នារី​រងគ្រោះ​ឈ្មោះ​ជុំ គឹម ហ៊ុយ បានឱ្យដឹងថា ក្រុមចោរប្លន់​បាន ប្រើ​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​នាង​ពេល​កំពុង​ជិះ ម៉ូតូ​ចេញពី​សាលា​។ ក្រៅ​ពួកគេ​ប្លន់​យក ម៉ូតូ​ក្រុមចោរ​បាន​ដោះយក​ខ្សែដៃ​មាស ទើបនឹង​ទិញ​តម្លៃ​២​លាន​រៀល ខ្សែ​.​ក ប្លា​ទីន ទម្ងន់​២​ជី លុយ​១០​ម៉ឺន​រៀល និង ទូរស័ព្ទ​ម៉ាក​ណូគា​តម្លៃ​១០៥​ដុល្លារ​មួយ គ្រឿង​រួច​ពួកគេ​ជិះ​គេចខ្លួនបាត់​តែម្ដង ។

 

​ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន​ទាំង​ម៉ូតូ លុយកាក់ និង​គ្រឿងអលង្ការ​របស់​នារីរ​ង​គ្រោះ ។ សព​ជនសង្ស័យ​សមត្ថកិច្ច​នឹង​រក្សាទុក​មួយរយៈ​ខ្លី ដើម្បី​ស្វែងរក​សាច់ញាតិ តែ​ប្រសិនបើ​រក​មិនឃើញ​ទេនោះ សមត្ថកិច្ច និង​អាជ្ញាធរ​សម្រេច​បូជា ។ ចំណែក​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ដ ៕

05-4-2014 (2)

05-4-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published