អាង​ផ្លូវ​ស្ងាត់ បន្ថែម​ល្បឿន​ដល់​ផ្លូវ​កោង កាច់ចង្កូត​មិនទាន់ បុក​បង្គោល​ចិញ្ចើមថ្នល់ កាប់​.​ក​ស្លាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះ​២​នាក់ ត្រូវបាន​បាក់​.​ក​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ខណៈដែល​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ត្រង់ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ជ្រុល​ទៅបុក​បង្គោល​ចិញ្ចើមថ្នល់​ផ្លូវ​កោង ។ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​កោង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជន​រង​មានឈ្មោះ ណ​យ នេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈូ​ក​ ស្រុក​ឈូក ខេត្តកំពត ជា​កម្មករ​នៅ​ភូមិ​និម្មិត សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ អិន ចំរើន ភេទ​ប្រុស អា​យុ​​២០​ឆ្នាំ រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពព័ត៌មាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំង​២ បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿ​ន​​លឿ​ន​ដូច​ហោះ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង បត់​ចង្កូត​មិនទាន់ គ៏​ជ្រុល​ទៅបុក​បង្គោល​ផ្លូវ​កោង បាក់ក​ទាំង​២​នាក់​ស្លាប់​ភ្លា​ម​ៗ​​តែម្តង ៕

04-4-2014 (4) 04-4-2014 (1) 04-4-2014 (2) 04-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published