ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា លោកសក្តិ៥ ថន ប៊ុនធី ហៅធីបាញ់ បានដឹកជញ្ជូនឈើសឹងរាល់យប់គឺដឹកឈើប្រណីតតាមរថយន្តសាំយ៉ុង ឬតាកូម៉ាក្នុង១ថ្ងៃចំនួន១០គ្រឿងទៅ២០គ្រឿងចេញពីរលួស ឬស្រែស្បូវស្រុកសំបូរខេត្តក្រចេះឆ្ពោះទៅកាន់ប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តក្រចេះ និងស្រុកស្នួលយ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយ ដោយសារមានការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើមានលោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោក ព្រាប សុធារា ប្រធានផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ និងប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមបង្គាប់លោក អ៊ុំ វណ្ណា ត្រួតត្រាការបង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួនបួន ខេត្តដែលសុទ្ធតែជាខេត្តសម្បូរជនខិលខូលប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចទ្រង់ទ្រាយធំ គឺខេត្តកណ្តាល កំពង់ធំ ក្រចេះ និងខេត្តកំពង់ចាម គឺមិនដែលបង្ក្រាបទេ។