ឪពុក​ចិត្ត​តិរច្ឆាន វាយ​ធ្វើបាន និង​ដាក់​ទារុណកម្ម​យ៉ាង​វេទនា រហូតដល់​កូនស្រី​ស្លាប់​

, , Leave a comment

​ប្រទេស​ថៃ ប្រភពពី​គេហទំព័រ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ប្រទេស​ថៃ​បាន​រាយការណ៍​មក​ថា អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ​ដែល​កើតឡើង​នៅក្នុង​ភូមិ​អាវ​ណ​យ ក្រុង​ប្រា​ជួប​សេរី​ខាន់ ខេត្ត​ ប្រា​ជួប​សេរី​ខាន់ នៃ​ប្រទេស​ថៃ ខណៈដែល​ឪពុក​ចិត្ត​តិរច្ឆាន​បានធ្វើ​ទារុណកម្ម​ទៅលើ​កូនស្រី​យ៉ាង​ព្រៃផ្សៃ​។​

 

​ប្រភពពី​តម្រួត​ថៃ​បានបញ្ជាក់​បន្ថែមថា ឪពុក​ចិត្ត​ព្រៃផ្សៃ​យង់ឃ្នង​មានឈ្មោះ ស​ត្ថា​ផន អាង​វ៉ា អាយុ ២៦​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ចាប់​ពន្លិច​កូនស្រី​ឈ្មោះ សុ​ផា​ផន សៈមិតិ​ណាន់ អាយុ​៦​ឆ្នាំ​ចូលក្នុង​ទឹក និង​វាយដំ​រាងកាយ​រហូតដល់​ស្លាប់ នៅក្នុង​អាងទឹក​យ៉ាង​អាណោចអាធ័ម​បំផុត ។​

 

​ក្រោយពី​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រត់គេចខ្លួន​យ៉ាង​សុវត្ថិភាព ។ តែ​ទោះជា​យ៉ាងណា​ក្រុម​តម្រួត​កំពុង​ព្យាយាម​ស្វែង​រកមុខ​ឃាតក យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

04-4-2014 (1) 04-4-2014 (2) 04-4-2014 (3) 04-4-2014 (4)

 

Leave a Reply

(*) Required, Your email will not be published