រថយន្ត​ដឹក​ត្រី របស់​ក្រុមហ៊ុន ហុក​ជ្រា លួច​បង្កប់​ឈើ​គ្រញូង ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ ដើម្បី​សែន​សំ​ណែ​ង ជា​ថ្នូរ​នឹង​សុវត្ថិភាព​តាមផ្លូវ​

, , Leave a comment

​ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៤​នេះ​រថយន្ដ​យី​ឌុប​ដឹក​ធុង​ដាក់​ត្រី​របស់​ក្រុមហ៊ុន ហុក​ជ្រា បាន​លួច​បង្កប់​ឈើ​គ្រញូង ដោយ​ដឹក ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ក្នុង​ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ដ​ព្រៃវែង ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ឃាត់​បាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​

​មាន​សេចក្តីរាយការណ៍​មក​ថា ខណៈដែល​រថយន្ដ​មួយគ្រឿង​នេះ​ដែល​ចេញដំណើរ​ពី​ខេត្ដ​កំពង់ចាម​ឆ្ពោះទៅ​ប្រទេស​វៀតណាម​នោះ ស្រាប់តែ​ធ្វើដំណើរ​ដល់​ឃុំ​ព្រែក​ខ្សាយ​ក ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ​ឃាត់ ប៉ុន្ដែ​មួយសន្ទុះ​ក្រោយមក​ឈ្មួញ ហុក ជ្រា បាន​ប្រើ​កូនចៅ​របស់ខ្លួន​ជិះ​រថយន្ដ​លុ​ច្ស​ស៊ី​ស​៤៧០ ពណ៌​ស​មួយគ្រឿង​មក​អន្ដរាគមន៍ ហើយក៏​ត្រូវបាន​ដោះលែង​បន្ដដំណើរ​ទៅមុខទៀត​ជាធម្មតា ។​

 

​ជុំវិញ​ករណី​ខាងលើ​លោក​អធិការ សេង ពន្លក មិនអាច​សុំ​ការបកស្រាយ​ពី​បានទេ ព្រោះ​ទូរស័ព្ទ​គ្មាន​អ្នក​លើក​។ ករណី​នេះដែរ ឈ្មួញ ហុក ជ្រា បាន​បដិសេធថា ទាំង​រថយន្ត​ដឹក​ធុង​ត្រី និង​រថយន្ត​មក​អន្តរាគមន៍​ម៉ាក​លុ​ច្ស​ស៊ី​ស ៤៧០ មិនមែនជា​រថយន្តរ​បស​គាត់​នោះឡើយ បើ​រថយន្ត​របស់គាត់​នោះ​គាត់​នឹង​ទទួលខុសត្រូវ​៕

 

Leave a Reply

(*) Required, Your email will not be published