សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​លួច​ថតចម្លង CD VCD DVD និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាប់ខ្លួន​ទាក់ទង​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា​ការ​លួច​ថតចម្លង CD VCD និង DVD និង​ក្លែងបន្លំ​ស្លាក​សញ្ញា​របស់​ផលិតកម្ម ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ផ្ទះ​លេខ​២៥c ផ្លូវ​បេតុង បូរី​លឹម​ឈាង​ហាក់ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​ក្រោយ​ការចុះ​ឆែក​ឆរ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន រួមមាន ម៉ាស៊ីន​សម្រាប់​ចម្លង​ឌី​ស​ចំនួន​២៤​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធើ​ចំនួន​៧​គ្រឿង ទូរទស្សន៍​ចំនួន​២​គ្រឿង កុំព្យូទ័រ​៥​គ្រឿង ព្រមទាំង​សម្ភារៈ​ផ្សេងៗ ចំនួន​១០​កេស ម៉ូតូ​៣​គ្រឿង រថយន្ត​ម៉ាក​តូយ៉ូតា​កូ​រូ​ឡ៉ា​១​គ្រឿង ។ ចំណែក​ជនសង្ស័យ​៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​នេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ធ្វើការ​សាកសួរ ដើម្បី​ស្វែងរក​មេក្លោង និង​បក្ខពួក​ដែល​បានគេច​ខ្លួន​៕

03-4-2014 (2) 03-4-2014 03-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published